ឯកឧត្តម រ័ត្ន វិរៈចូលរួមកាន់បិណ្ឌវេនទី៩នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ…

ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តក្រចេះ រួមជាមួយប្រជាពលរដ្ឋ នៅថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ ចំនួន២វត្ត វត្តសិរីបុណ្ណារាម (ហៅវត្តកំពង់គរ) ស្ថិតនៅភូមិកំពង់គរ ឃុំកំពង់គរ និងវត្តចន្ទមុនិរតនារាម (ហៅវត្តតាម៉ៅលើ) ស្ថិតក្នុងភូមិតាម៉ៅលើ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ក្នុងឱកាសនោះឯកឧត្តម រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តក្រចេះ បាននាំយក ទេយ្យវត្ថុ បច្ច័យកសាងវត្ត សរុបជាអទឹកប្រាក់ចំនួន១,៥៦៦,០០០រៀល។


តមកនៅក្នុងថ្ងៃដដែល ឯកឧត្តម រ័ត្ន វិរៈ បានចូលរួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រួមជាមួយលោក វឿង ប្រយុទ្ធ ជាអ្នកគ្រប់គ្រងសណ្ដាគារHilltop Resort បានផ្តល់ជាអណ្តូងទឹកស្អាតចំនួន១ ជូនដល់ប្រជាសហគមន៍ប្រើប្រាស់ ស្ថិតនៅក្នុងបរិវេណវត្តតេះធម្មជាតារាម (ហៅវត្តក្រង់តេះ) ស្ថិតនៅភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ថា ការសាងសង់អណ្តូងទឹកស្អាតនេះ បានកើតឡើងបន្ទាប់ពីមានសំណូមពរពីព្រះតេជគុណព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការវត្ត និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពេជ្រាដាខេត្តមណ្ឌលគិរី កាលពីពេលកន្លងទៅ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram