កូនប្រុសបង្កើតរបស់លោកស្មៀនឃុំស្វាយតាយានឈ្មោះ អ៊ុក ម៉ាលី (ហៅអាអូន )ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ដស្វាយរៀង ឃាត់ខ្លួននៅចំណុចខាងកើតផ្ទះលោកស្មៀនឃុំ អ៊ុក ប៊ី ចំងាយជាង២០០ម៉ែត្រ ខណៈពេលកំពុងប្រើប្រាស់ និងចែកចាយគ្រឿងញៀន….
ខេត្ដស្វាយរៀង ៖ នៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀងជារឿងដែលនឹកស្មានមិនដល់ ដែលកន្លងមកលោកមេឃុំស្វាយតាយាន និងលោកស្មៀនឃុំ តែងតែអួតក្ដែងៗថា គ្មានគ្រឿងញៀន ប៉ុន្ដែជាក់ស្ដែងនៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០

កម្លាំងអាវុធហត្ថខេត្ដស្វាយរៀង បានចាប់ខ្លួនកូនប្រុសរបស់លោកស្មៀនឃុំស្វាយតាយាន ដែលពាក់ព័ន្ធគ្រឿងញៀន ស្ថិតនៅចំណុចក្បែផ្ទះលោកស្មៀនតែម្ដង ភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង។
ជនសង្ស័យមានឈ្មោះ អ៊ុក ម៉ាលី (ហៅអាអូន )អាយុ២៣ឆ្នាំ មានទីលំនៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង។

ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅចំណុចខាងកើតផ្ទះលោកស្មៀនឃុំ អ៊ុក ប៊ី ចំងាយជាង២០០ម៉ែត្រ ខណៈពេលកំពុងប្រើប្រាស់ និងចែកចាយគ្រឿងញៀន។
ជុំវិញករណីនេះ កម្លាំងប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដស្វាយរៀង បញ្ជាក់ថា ពិតជាមានការឃាត់ខ្លួនជនសង្ស័យពិតប្រាកដមែន៕

