សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភថវិកា ៣០០០ដុល្លារ ដល់យុវជនស្ម័គ្រចិត្តស៉ីហ្គេម ផុន រ៉ាស៉ី ដែលបាត់ម៉ូតូ ដើម្បីទិញម៉ូតូមកប្រើប្រាស់វិញ …

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាចំនួន ៣០០០ដុល្លារអាមេរិក ជួយដល់យុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៉ីហ្គេម កញ្ញា ផុន រ៉ាស៉ី ដែលបានបាត់ម៉ូតូ ដើម្បីឲ្យរូបគេអាចទិញម៉ូតូសម្រាប់ប្រើប្រាស់វិញ។
តាមរយៈបណ្តាញ Telegram ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ល្ងាចនេះ [ថ្ងៃទី១៩ ឧសភា] តាបានឃើញតាមបណ្តាញសង្គមអំពីចៅស្រី ផុន រ៉ាស៉ី ដែលជាយុវជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើ ដល់ការប្រកួតស៉ីហ្គេមហើយបាត់ម៉ូតូ។ តាសុំជួយ 3,000$ សម្រាប់ទិញម៉ូតូមកប្រើប្រាស់វិញ។ សូមចៅទាក់ទងជាមួយលោក សេង ទៀង តាមទូរសព្វ័លេខ 012 961971 ដើម្បីទទួលយកថវិកា»។
សូមជម្រាបថា កញ្ញា ផុត រ៉ាស៉ី បានបង្ហោះលើ Facebook របស់គេអំពីការបាត់ម៉ូតូ១គ្រឿង ម៉ាកហុង Dream C125 ពណ៌ខ្មៅ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ នាងជាយុវជនស្ម័គ្រចិត្តនៅលើទីលាន AZ Group Cricket Oval (ផ្លូវ៦០ម៉ែត្រ)៕

