ស៊ីហ្គេម២០២៣៖ U22 ទីម័រខាងកើត រកបាន ៣ពិន្ទុក្រោយឈ្នះហ្វីលីពីន ៣-០ …

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ U22 ទីម័រខាងកើត រកបាន ៣ពិន្ទុដំបូងក្រោយយកឈ្នះក្រុមហ្វីលីពីន ៣-០ ស្ថិតក្នុងពូល A នៃប្រកួតទី៣ ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ដូច្នេះ ជាបណ្តោះអាសន្នស្ថិតក្នុងពូល A មានក្រុមឥណ្ឌូនេស៊ី ឈរកំពូលតារាង រកបាន ៦ពិន្ទុ ហើយក្រុមកម្ពុជា រកបាន ៤ពិន្ទុ, មីយ៉ាន់ម៉ា រកបាន ៣ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួត ដ្បិតក្រុមទីម័រខាងកើត រកបាន ៣ពិន្ទុផងដែរ និងហ្វីលីពីន មានត្រឹម ១ពិន្ទុ ក្រោយលេងបាន ៣ប្រកួត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram