ថ្ងៃស្អែកនេះ រដ្ឋសភានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដោយមានរបៀបវារៈមួយចំនួន៣ …

(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ដោយមានរបៀបវារៈចំនួន៣ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
បើតាមសេចក្តជូនដំណឹងរបស់រដ្ឋសភា បានឲ្យដឹងថា របៀបវារៈសំខាន់ៗសម្រាប់កិច្ចប្រជុំនេះ មានចំនួន៣ រួមមាន៖
ទី១៖ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី សារពើពន្ធ។
ទី២៖ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី លទ្ធកម្មសាធារណៈ។
ទី៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋសភា៖

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram