«ប្តីចិត្តខ្លាំងម្នាក់ទៀតហើយ បានដកកាំភ្លើងយ៉ាងកញ្ចាស់អស់សាច់មកគំរាមប្រពន្ធ»

(ភ្នំពេញ) ៖សង្ស័យជាករណីភ្លើងប្រច័ណ្ឌទើបបុរសជាប្តីដកកាំភ្លើងខ្លីកញ្ចាស់អស់សាច់គំរាមរកបាញ់ប្រពន្ធចំណែកម្តាយក្មេក និងឪពុកក្មេករត់ចែកជើងគ្នាព្រោងព្រាត។
ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅចំនុចក្លិបហាត់ប្រាណដើម្បីសុខភាពផ្លូវបេតុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមការបង្ហើបឲ្យដឹងពីម្តាយបង្កើតនារីរងគ្រោះជាប្រពន្ធបានឲ្យដឹងថាកូនស្រីរបស់គាត់មាន ឈ្មោះទុយ រាសី អាយុ២៩ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅចំនុចកើតហេតុខាងលើចំណែកបុរសចិត្តខ្លាំងជាប្តីមានឈ្មោះ ហាវ ប៉ាវថុង អាយុ ៤៩ឆ្នាំមុខរបរយោធា ស្នាក់នៅជាមួយគ្នា។

ស្ត្រីជាម្តាយនារីរងគ្រោះខាងលើបានបន្តទៀតថា ជារៀងរាល់ថ្ងៃកូនប្រសាចិត្តកំណាចរូបនេះតែងតែរករឿងកូនស្រីគាត់ជាច្រើនលើកច្រើនដងមកហើយថែមទាំងគំរាមអារ ក កូនស្រីគាត់ថែមទៀតផងលុះដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានយកកាំបិត និងកាំភ្លើងមកភ្ជង់គំរាមប្រពន្ធរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិនគរបាលស្ទឹងមានជ័យទី២ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យចុះទៅអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជនទៅធ្វើការសាកសួនៅបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌមានជ័យ។

បុរសជាប្តីលោក ហាវ ប៉ាវថុង មិនអាចសាកសួរព័ត៌មានបន្ថែមជំវិញការចោទប្រកាន់នេះបានទេ ព្រោះគាត់កំពុងស្ថិតក្នុងប៉ុស្តិ៍ប៉ូលីសនៅឡើយ។

បច្ចប្បន្នជនសង្ស័យរួមនិងអាវុធខ្លីជាវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram