ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីទី២៩ ខែមីនាដល់ថ្ងៃទី៤ ខែមេសា, អាចមានភ្លៀងពីពីខ្សោយទៅមធ្យម លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ …

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។
ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលដូចតទៅ៖

  • ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា បន្តទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល។
  • ពីថ្ងៃទី២-៤ ខែមេសា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន)។
    ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
    ១៖ តំបន់ទំនាបកណ្តាល
    *សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °C
  • អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានផ្នែកខ្លះភ្លៀងធ្លាក់ក្នុងបរិមាណបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
    ២៖ តំបន់ខ្ពង់រាប
  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °C
  • អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
    ៣៖ តំបន់មាត់សមុទ្រ
  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
  • អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram