លោកបណ្ឌិត ហ៊ុន ម៉ាណែត សត្រូវធំបំផុតរបស់កម្ពុជា គឺសង្គ្រាម និងការបែកបាក់ជាតិ …

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សត្រូវធំបំផុតរបស់កម្ពុជា គឺសង្គ្រាម និងការបែកបាក់ជាតិ ហើយសូមស្នើឲ្យបងប្អូនប្រជាជនខ្មែរទាំងអស់ ត្រូវរួមគ្នាការពារ កុំឲ្យសត្រូវនេះ ត្រឡប់មកក្នុងប្រទេសកម្ពុជា ដោយត្រូររួមគ្នាការពារសន្ដិភាព។ នេះតាមវីដេអូប្រមាណជាង៣នាទី ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សត្រូវធំរបស់កម្ពុជា គឺសង្គ្រាមនៃការបែកបាក់ផ្ទៃក្នុង បងប្អូនចាំឲ្យច្បាស់ មិនមែនខ្មែរណា បក្សណានោះទេ ប៉ុន្តែគឺសង្គ្រាម និងការបែកបាក់ផ្ទៃក្នុង គឺជាដើមចម ហើយជាសត្រូវធំបំផុតសម្រាប់ជាតិយើង កុំឲ្យសត្រូវនេះ ត្រឡប់មកក្នុងប្រទេសយើង ត្រូវរួមគ្នាការពារសន្តិភាព»។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សង្គ្រាមនេះហើយ គឺជាសត្រូវនៃប្រទេសខ្មែរ៥០០ឆ្នាំ ហើយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនមែនខ្មែរក្រហម ទេជាសត្រូវ មិនមែន KP ជាសត្រូវ ប៉ុន្ដែជម្លោះនៃការបែកបាក់ នេះហើយជាសត្រូវរួម របស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវទាត់ចោលពីទឹកដីរបស់យើង។
បន្ថែមពីនោះទៀត លោកបណ្ឌិត ហ៊ុន ម៉ាណែត បានប្រាប់ឲ្យរួមគ្នា ខ្មែរដែលវ៉ៃគ្នា សុទ្ធតែជាជនរងគ្រោះ ដោយសារសង្គ្រាមកើតពីទសវត្សរ៍ទី៧០ ដែលមួយផ្នែកកើតចេញ ពីនយោបាយភូមិសាស្ត្រ ជម្លោះនៃមហាអំណាច វាបានចូលមកក្នុងប្រទេសរបស់យើង ហើយសង្គ្រាមនេះ បានបែកបាក់៥០០ឆ្នាំ ហើយនេះជាសត្រូវធំរបស់យើង៥សតវត្សរ៍ ដែលយើងដាក់ដើម្បីបញ្ចប់។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បងប្អូនចាំឲ្យច្បាស់សត្រូវរួមធំបំផុត របស់ប្រទេសកម្ពុជា របស់ជាតិខ្មែរយើង គឺសង្គ្រាម និងការបែកបាក់ផ្ទៃក្នុងនេះឯង នេះជាសត្រូវធំ ហើយកុំឲ្យសត្រូវធំនេះ ត្រឡប់មកលើទឹកដីយើងឡើងវិញដាច់ខាត គឺត្រូវរក្សាសន្តិភាព ការឯកភាពជាតិ ដែលយើងប្រឹងទាំងការលំបាក និងលះបង់ដោយការលំបាក សាច់ស្រស់ឈាមស្រស់។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា អ្នកណាជាអ្នកដែលសម្រេចកម្ចាត់សត្រូវរួម របស់ជាតិខ្មែរយើងបញ្ចប់សង្គ្រាម គឺគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា របស់សម្តេចតេជោ និងថ្នាក់ដឹកនាំធំសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា និងប្រជាជនទូទាំងប្រទេស និងគ្រប់ភាគីទាំងអស់ ដែលជាប្រតិបត្តិករដ៏ស្មោះត្រង់ នៃនយោបាយឈ្នះឈ្នះ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ដទៀតថា ដោយសារតែទាំងអស់នេះហើយ ទើបយើងបានបញ្ចប់សង្គ្រាម ហើយកាត់ផ្តាច់ដង្ហើម នៃសត្រូវធំ គឺសង្គ្រាមបែកបាក់ផ្ទៃនៅក្នុងទឹកដី ហើយសូមកូនចៅជំនាន់ក្រោយ ត្រូវការពារប្រឆាំងនឹងសង្គ្រាម និងខ្មាំងរួមរបស់យើង គឺខ្មាំងនៃការបែកបាក់ផ្ទៃក្នុង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram