សម្តេចចៅហ្វាវាំង គង់ សំអុល ផ្ញើសារលិខិតជូនពរ សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ឱកាសខួបចម្រើនជន្មាយុ …

(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុដ៏ថ្លៃថ្លា ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។


ក្នុងសារលិខិតរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានបញ្ជាក់ថា «តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំង នគរបាលការពារព្រះបរមរាជវាំងទាំងអស់ ខ្ញុំបាទសូមគោរពជូនសព្ទសាធុការពរ ប្រកបដោយ មនោសញ្ចេតនាគោរពស្រឡាញ់ និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត»។
ជាថ្មីម្ដងទៀត សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមបួងសួងគុណ បុណ្យព្រះរតនត្រ័យ តេជះបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមលោកជួយបីបាច់រក្សាការពារ សម្តេច ធម្មវិសុទ្ធវង្សា និងសម្តេចអគ្គមហាពញាចក្រី ព្រមទាំងបុត្រ ចៅៗទាំងអស់ សូមបាន ប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram