កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាល បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ ១នាក់
ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាល បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ ១នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពាក់ព័ន្ធនឹងគ្រឿងញៀននៅចំណុចភូមិព្រៃទទឹង ឃុំវាល ស្រុកគងពិសី ជនសង្ស័យឈ្មោះ ថន ពិសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី។

ដកហូតវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន១កញ្ចប់មធ្យម, ម៉ូតូ១គ្រឿង, ទូរស័ព្ទដៃ១គ្រឿង និងអាវុធខ្លី១ដើម ម៉ាកK59 បង់១ គ្រាប់៦គ្រាប់។




