លទ្ធផលប្រចាំពូល A និងពូល B ក្នុងថ្ងៃប្រកួតបើកឆាក Cambodian League Cup ២០២៣ …

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់លីគអាជីពកម្ពុជា Cambodian League Cup 2023 នាសប្តាហ៍ដំបូង ក្រុមសមាគមកីឡាបាល់ទាត់ ខ.ភ.ម(ទ័ព) បានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៤-០ ស្ថិតក្នុងការប្រកួតនៃពូល A ពេលដែលក្រុម ISI ដង្គោសែនជ័យ យកឈ្នះអង្គរថាយហ្គឺរ ៤-២ ស្ថិតក្នុងថ្ងៃប្រកួតបើកឆាក នៃសប្តាហ៍ទី១។
ខាងក្រោមនេះជាលទ្ធផលសរុបការប្រកួតបើកឆាករបស់ក្រុមទាំង ១២ប្រចាំពូល A និងពូល B នៃពានរង្វាន់លីគអាជីពកម្ពុជា Cambodian League Cup។
សម្រាប់លទ្ធផលពូល A ការប្រកួតនៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នោះរួមមាន៖
១៖វិសាខា ២-១ ព្រៃវែង
២៖គិរីវង់សុខសែនជ័យ ២-០ កោះកុង
៣៖សមាគមកីឡាបាល់ទាត់ ខ.ភ.ម(ទ័ព) ៤-០ អគ្គិសនីកម្ពុជា។
ចំណែកលទ្ធផលពូល B ប្រកួតនៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ រួមមាន៖
១៖ អង្គរថាយហ្គឺរ ២-៤ ISI ដង្គោសែនជ័យ
២៖ ភ្នំពេញក្រោន ២-០ សូលទីឡូអង្គរ
៣៖ ណាហ្គា ៣-០ នគរបាលជាតិ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram