លោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរកីឡាករ ធឿន ធារ៉ា ដែលបានឈ្នះខ្សែក្រវាត់ IPCC Kun Khmer World Championship…

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រី នៃគណបក្សប្រជាជនកម្ពុជា សម្រាប់ថ្ងៃអនាគត បានចេញសារអបអរសាទរកីឡាករ ធឿន ធារ៉ា ដែលបានឈ្នះខ្សែក្រវាត់ IPCC Kun Khmer World Championship ដោយផ្តួលកីឡាករ Thyago ក្នុងទឹកទីបួន។


កីឡាប្រដាល់ ធឿន ធារ៉ា បានក្លាយជាកីឡាករកម្ពុជាដំបូងគេ ដែលបានឈ្នះខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC Kun Khmer World Championship មុនគេ បន្ទាប់ពីបានវាយកែងបណ្តាលឱ្យអ្នកប្រយុទ្ធរបស់ប្រេស៊ីល Thiago Teixeira មានរបួសបែកធំ រហូតគ្រូពេទ្យបញ្ឈប់ការប្រកួតមួយនោះ។
ការប្រកួតនេះ បានធ្វើឡើង នៅលើទឹកដីខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram