រថយន្តឡង់Range Rover០១គ្រឿង កំពុងតែបើកសុខៗ ស្រាប់តែឆ្លងចរន្តភ្លើង បណ្តាលឱ្យឆាបឆេះយ៉ាងសន្ឋោសន្ឋៅ ចំណែកឯ ម្ចាស់រថយន្តចុះដោះស្លាកលេខរត់គេចបាត់ស្រមោល…

(កំពង់ធំ)៖ មានការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង ០០ និង ០៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ មានករណីរថយន្តឡង់រើវែ០១គ្រឿង កំពុងតែបើកសុខៗ ស្រាប់តែឆ្លងចរន្តភ្លើង បណ្តាលឱ្យឆាបឆេះយ៉ាងសន្ឋោសន្ឋៅ ចំណែកឯម្ចាស់រថយន្តចុះដោះស្លាកលេខរត់គេចបាត់ស្រមោល មុនពេលសមត្ថកិច្ចទៅដល់ ហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៦០ – ១៦១ ស្ថិតក្នុងភូមិពោធិសែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

រថយន្តម៉ាកឡង់រើវែ ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ពេលដែលឆេះបានចុះមកពន្លត់តែពន្លត់មិនឈ្នះក៏ដើរចេញបាត់ទៅ ដោយទុករថយន្តចោល។

ករណីនេះសមត្ថកិច្ចយើងបានចេញអន្តរាគមន៍ដោយប្រើរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ជួយអន្តរាគមន៍ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ស្មើនិង០៨ម៉ែត្រគុប ទើបភ្លើងរលត់ទាំងស្រុង ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញគឺបណ្ដាលមកពីឆ្លងចរន្តខ្សែភ្លើង ។ កម្លាំងចុះអន្តរាគមន៍សរុបចំនួន០៦នាក់ ដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ហៀង ហ៊ល ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងអគ្គិភ័យ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram