ប្រមុខ UN បានចោទប្រកាន់ក្រុមហ៊ុនផលិតប្រេងធំៗថា បាននិយាយភូតកហុកដ៏ធំលើការឡើងកំដៅផែនដី…


(ស្វីស)៖ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃពុធនេះបានចោទប្រកាន់ក្រុមហ៊ុនប្រេងថា បាននិយាយកុហកដ៏ធំអំពីតួនាទីរបស់ពួកគេ ក្នុងការឡើងកំដៅផែនដី ដោយជំរុញឲ្យពួកគេត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។


លោក Guterres បានថ្កោលទោសក្រុមហ៊ុនយក្សឥន្ធនៈហ្វូស៊ីល ចំពោះការមិនអើពើនឹងវិទ្យាសាស្ត្រអាកាសធាតុរបស់ពួកគេ ហើយបានចោទប្រកាន់ឧស្សាហកម្មប្រេង និងឧស្ម័នទាំងនេះថា កំពុងស្វែងរកការពង្រីកផលិតកម្ម បើទោះបីជាពួកគេដឹង «យ៉ាងច្បាស់» ថា គំរូអាជីវកម្មរបស់ពួកគេមិនសមស្របនឹងការរស់រានមានជីវិតរបស់មនុស្ស។
លោកបាននិយាយក្នុងអំឡុងសុន្ទរកថាពិសេសមួយ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសថា «ក្រុមហ៊ុនផលិតប្រេងធំៗមួយចំនួនបានផ្សព្វផ្សាយការកុហកដ៏ធំ…ហើយដូចជាឧស្សាហកម្មថ្នាំជក់ អ្នកដែលទទួលខុសត្រូវ ត្រូវតែទទួលខុសត្រូវ»។


គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោកកើតឡើងភ្លាមៗ បន្ទាប់ពីលទ្ធផលនៃស្រាវជ្រាវរបស់ក្រុមហ៊ុន ExxonMobil ដែលជាក្រុមហ៊ុនប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក បានច្រានចោលការរកឃើញរបស់អ្នកវិទ្យាសាស្ត្រផ្ទាល់របស់ខ្លួន លើតួនាទីនៃឥន្ធនៈហ្វូស៊ីលក្នុងការប្រែប្រួលអាកាសធ

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram