កញ្ចប់ប្រាក់បៀវត្សរ៍របស់ CEO ក្រុមហ៊ុន Apple លោក Tim Cook នៅឆ្នាំនេះ គឺអាស្រ័យលើប្រតិបត្តិការភាគហ៊ុន…

(បរទេស)៖ កញ្ចប់ប្រាក់បៀវត្សរ៍របស់នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook សម្រាប់ឆ្នាំ២០២៣ ត្រូវបានគេរំពឹងថា នឹងមានទំហំតូចជាងឆ្នាំមុន ហើយអាស្រ័យលើថា តើភាគហ៊ុនរបស់ក្រុមហ៊ុនផលិត iPhone មួយនេះ ដំណើរការបានល្អកម្រិតណាបើធៀបនឹងដៃគូទីផ្សារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

ក្រុមហ៊ុន Apple បាននិយាយនៅក្នុងឯកសារមូលបត្រថា កញ្ចប់ប្រាក់បៀវត្សរ៍របស់លោក Cook សម្រាប់ឆ្នាំ២០២២ កាលពីចុងខែកញ្ញា គឺមានចំនួន ៩៩,៤លានដុល្លារ ខ្ពស់ជាងបន្តិចបើធៀបនឹង ៩៨,៧ លានដុល្លារដែលគាត់ទទួលបានកាលពីឆ្នាំ២០២១។
សម្រាប់ឆ្នាំ២០២៣ កញ្ចប់ប្រាក់បៀវត្សរ៍របស់លោក Cook ត្រូវបានកំណត់មកនៅត្រឹម ៤៩លានដុល្លារ ដែលច្រើនជាង ៤០ភាគរយ ទាបជាងប្រាក់ឈ្នួលឆ្នាំ២០២២ របស់គាត់។ Apple បានធ្វើការផ្លាស់ប្តូរបន្ទាប់ពី ៦៤ភាគរយ នៃភាគទុនិកបានយល់ព្រមលើកញ្ចប់ប្រាក់ឈ្នួលរបស់ Cook នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនកាលពីឆ្នាំមុន ដែលធ្លាក់ចុះពី ៩៤,៩ភាគរយកាលពីឆ្នាំមុន។
សម្រាប់ឆ្នាំ២០២២ ក្រុមហ៊ុន Apple បានផ្តល់ប្រាក់រង្វាន់ភាគហ៊ុនចំនួន ៧៥លានដុល្លារដល់លោក Tim Cook ដែលពាក់កណ្តាលគឺផ្អែកលើការដំណើរការរបស់ភាគហ៊ុនក្រុមហ៊ុន Apple។ សម្រាប់ឆ្នាំ២០២៣ គោលដៅពានរង្វាន់ភាគហ៊ុនរបស់ Cook ត្រូវបានកាត់បន្ថយមកត្រឹម ៤០លានដុល្លារ ជាមួយនឹង ៣០លានដុល្លារនៃចំនួនសរុប អាស្រ័យលើការអនុវត្តភាគហ៊ុន។
មានន័យថា កញ្ចប់ប្រាក់បៀវត្សរ៍របស់លោក Cook សម្រាប់ឆ្នាំ២០២៣នេះ គឺទទួលបានអាស្រ័យទៅលើការដំណើរការភាគហ៊ុនរបស់ក្រុមហ៊ុន Apple។ បើសិនជាភាគហ៊ុនដំណើរការបានល្អ នោះលោក Cook នឹងទទួលបានប្រាក់រង្វាន់ច្រើនទៅតាមហ្នឹងដែរ ឬអាចនឹងទទួលបានទ្វេដងនៃការកំណត់ បើសិនជាការភាគហ៊ុនកើនឡើងដល់កម្រិតមួយដែលក្រុមហ៊ុនបានកំណត់
