បញ្ចំងបាន១០ថ្ងៃដំបូង រឿង «Avatar: The Way of Water» កើបលុយបាន ៨៥៥លានដុល្លារ ជុំវិញពិភពលោក

(បរទេស)៖ បន្ទាប់ពីបោះជំហានចូលក្នុងរោងកុនបានរយៈពេល១០ថ្ងៃ ខ្សែភាពយន្តបែបវិទ្យាសាស្ត្រដ៏ល្បី «Avatar: The Way of Water» ត្រូវបានរាយការណ៍មកថា ក្លាយជាភាពយន្តដែលរកចំណូលបានច្រើនបំផុតទី៥ប្រចាំឆ្នាំ ជាមួយការរកបានខ្ទង់ ៨៥៥លានដុល្លារក្នុងរយៈពេល១០ថ្ងៃដំបូង នៃការចាក់បញ្ចាំងក្នុងរោងកុន។ នេះបើតាមការគេហទំព័រ Variety នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។
ភាពយន្តរបស់លោក James Cameron មួយនេះ ត្រូវបានគេសន្និដ្ឋានថា រកចំណូលពីការលក់សំបុត្រចូលទស្សនាសម្រាប់រោងភាពយន្តក្នុងស្រុកបានចំនួន ២៥៣.៧លានដុល្លារ ខណៈចំណូលដែលរកបានពីបណ្តាប្រទេសនានាបានចំនួន៦០០លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ ចំណូលសរុបដែលរកបានខ្ទង់ ៨៥៥លានដុល្លារ នេះ នៅតែតិចជាងការរំពឹងទុក ត្បិតថាភាពយន្តនេះបញ្ចាំងចំរដូវរងា និងស្របពេលដែលកូវីដ-១៩ កំពុងងើបឡើងវិញ។
គួរជម្រាបថា ខ្សែភាពយន្ត «Avatar: The Way of Water» ត្រូវបានគេដឹងថា ចំណាយថ្លៃផលិតអស់ខ្ទង់ ៤៦០លានដុល្លារអាមេរិក បានក្លាយជាភាពយន្តថ្លៃជាងគេបង្អស់មិនធ្លាប់មានពីមុនមក ខណៈការចំណាយនេះមិនទាន់រាប់បញ្ចូលថ្លៃផ្សព្វផ្សាយ ឬការធ្វើទីផ្សារនោះទេ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram