ស្រវឹងទាស់ពាក្យសម្តីគ្នា ថែមទាំងប្រចណ្ឌ ជនសង្ស័យទាញកំ.បិ.ត.ចា.ក់.ចំដើមទ្រូងនារីជាសង្សារម្នាក់…ស្លា…ប់ភ្លាមៗនៅក្រុងប៉ោយប៉ែត!!!

បន្ទាយមានជ័យ៖ ស្រវឹងទាស់ពាក្យសម្តីគ្នា ថែមទាំងប្រចណ្ឌផង ជនសង្ស័យទាញកំ.បិ.ត.ចា.ក់.ចំដើមទ្រូងនារីជាសង្សាម្នាក់.ស្លា.ប់.ភ្លាមៗ ហេតុការណ៍ឃា.ត.ក.ម្មនេះបានកើតឡើងនៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យឈ្មោះ ហុង ហ៊ាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិកើតហេតុខាងលើ បានធ្វើសកម្មភាពយកកូនកាំ.បិ.ត.ស្នៀត ចាក់ចំដើមទ្រូងនារីរងគ្រោះ ឈ្មោះ រី រឿង (សា.ក.ស.ព) ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិ ទួលព្រំ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត បានប្រាប់ថា មុនកើតហេតុ ជនសង្ស័យឈ្មោះហុង ហ៊ាន បានស្រវឹងស្រា ហើយបានជេរប្រកែកគ្នាជាមួយអ្នកជិតខាង(ជាមនុស្សស្រី) ដោយសារតែប្រចណ្ឌ ព្រោះសង្សារឈ្មោះ រី រឿង (សា.ក.ស.ព.)ទៅស្រឡាញ់គ្នាជាមួយអ្នកជិតខាង(ស្រីស្រឡាញ់ស្រី)។ លុះប្រកែកឡើងប្រកែកចុះ ជនរងគ្រោះកាន់ជើងអ្នកជិតខាង ហើយបានជួយជេរទៅកាន់ជនសង្ស័យជាសង្សាររបស់ខ្លួន ទើបជនសង្ស័យខឹងបានទាញកាំ.បិ.ត.ស្នៀត.ចា.ក់.លើដើមទ្រូងនារីរងគ្រោះ ស្លា.ប់នៅកន្លែងកើតហេតុតែម្តង។ សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ក្រោយពីកើតហេតុភ្លាមនោះ អ្នកជិតខាងបានរាយការណ៍ប្រាប់ហើយសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង ពេលសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចា.ក់.ស.ម្លា.ប់នារីរងគ្រោះដែលជាសង្សាររបស់ខ្លួនពិតប្រាកដមែន ដោយសារប្រចណ្ឌថាជនរងគ្រោះ ទៅស្រឡាញ់អ្នកជិតខាង(ស្រី.ស្រ.ឡា.ញ់.ស្រី)។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram