World Cu World Cup 2022: អាហ្សង់ទីន ឡើងវគ្គផ្តាច់ព្រ័ត្រ គ្រាដែល Messi តាមស្មើគ្រាប់បាល់ Mbappe

(ដូហា)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានកក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រ World Cup 2022 នៅប្រទេសកាតាមុនគេហើយ ក្រោយបំបាក់ក្រូអាត ៣-០ នាយប់មិញនេះ នៅពេលប្រធានក្រុម Lionel Messi រកបានគ្រាប់ទី៥ តាមស្មើជាមួយ Mbappe របស់បារាំង។

ក្នុងជ័យជម្នះ ៣គ្រាប់ទៅលើក្រុមនៅអឺរ៉ុប ក្រឡាអុកក្រូអាតនោះ ខ្សែប្រយុទ្ធមកពី Paris Saint-Germain រកបាន ១គ្រាប់បើកឆាកនៅនាទី៣៤ ដោយបាល់ ១១ម៉ែត្រ បន្ថែមលើ ៤គ្រាប់កន្លងមក ដើម្បីតាមស្មើមិត្តរួមក្លិប Kylian Mbappe ក្នុងការប្រជែងស្បែកជើងមាស Golden Boot ក្នុង World Cup លើកទី២២ នេះ។
អាហ្សង់ទីន បានបញ្ចប់ក្តីស្រមៃរបស់ក្រូអាតជាបន្តទៀត ក្នុងការព្យាយាមលើកពានធំនេះជាប្រវត្តិសាស្រ្តរបស់ខ្លួន នៅពេលពួកគេ (ក្រូអាត) បានត្រឹមរងជើងឯកកាល ៤ឆ្នាំមុននៅរុស្ស៊ី ក្រោយចាញ់បារាំងនៅវគ្គផ្តាច់ព្រ័ត្រ។
ចំណែកឯពពកសអាហ្សង់ទីនវិញ ធ្លាប់លើកពាន World Cup បានដងដែរ និងខកខាន ៤៦ឆ្នាំមកហើយ បន្ទាប់ពីឈ្នះចុងក្រោយក្នុងឆ្នាំ១៩៨៦ មក និងជំនាន់មាន Lionel Messi ពុំទាន់ឈ្នះបានម្តងនៅឡើយទេ៕
p 2022: អាហ្សង់ទីន ឡើងវគ្គផ្តាច់ព្រ័ត្រ គ្រាដែល Messi តាមស្មើគ្រាប់បាល់ Mbappe

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram