ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណះអភិបាលខេត្តកំពត បាន អញ្ជើញប្រកាសតែងតាំង លោក នូរ ច័ន្ទ ដា សមាជិកក្រុមលេខាសម្តេចតេជោនាយករដ្ធមន្ត្រីនិងជាប្រធានគណះកម្មាធិកាប្រតិបត្តិសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្ត ជា អភិបាល នៃគណ:អភិបាលស្រុកបន្ទាយមាស

ខេត្តកំពត ៖នាព្រឹក ថ្ងៃ អង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព ស ២៥៦៦ ត្រូវនិងថ្ងៃ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០២២ នេះ ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណះអភិបាលខេត្តកំពតអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង លោក នូរ ច័ន្ទ ដា ជាអភិបាល នៃគណ:អភិបាលស្រុកបន្ទាយមាស ។ ក្នុងនោះដែរក៏មានការអញ្ចើញចូលរួម ឯកឧត្តម លោក លោកជំទាវ លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រដ្ធបាលខេត្ត សមាជិក សមាជិការ លោក ស្នងការខេត្ត លោកមេបញ្ធាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ធាការតំបន់ប្រតិបត្តិការសឹករងកំពត លោក មេបញាការក្រុងស្រុកទាំង៩ លោកអភិបាលស្រុក ក្រុងទាំង៩ លោកអធិការ លោក នាយប៉ុស្តិ៍ លោក លោកស្រីប្រធានសមាជិកអចិន្ត្រៃយ៍សមាជិកគណះកម្មាធិការប្រតិបត្តិស្រុកទាំងអស់ លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោក មេភូមិ ព្រមទាំងប្រជាពលរដ្ធយ៉ាងច្រើនកុះករផងដែរ។ ក្នុងឱកាសនោះឯកឧត្តមបានណែនាំដល់លោកអភិបាលស្រុកដែលទើបទទួលការតែងតាំងថ្មីនាពេលនេះ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីរួមគ្នាអនុវត្តការងារ ក្នុងការតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ និងត្រូវថែរក្សាការពារ ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍស្រុកឲ្យកាន់តែរីកចម្រើនថែមទៀត ស្របការវិវត្តរបស់សង្គមជាតិ ប្រកបដោយបរិយាប័ន្ន សមធម៌ ចីរភាព និងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។  ឯកឧត្តមអភិបាលសង្ឃឹមយ៉ាងមុតមាំថា អភិបាលស្រុកដែលទើបតែងតាំងថ្មី នឹងប្រើប្រាស់នូវចំណេះដឹង ជំនាញ កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី បទពិសោធន៍ការងារ រួមគ្នាជាមួយក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីការអភិវឌ្ឍ និងត្រូវខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ ដោយបានជំរុញការអភិវឌ្ឍ ស្រុកបន្ទាយមាសឲ្យសម្រេចបានសមិទ្ធផលថ្មី បន្ថែមទៀត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram