World Cup 2022: អាហ្សង់ទីន ប៉ះក្រូអាតរាត្រីនេះ ប្រជែងកៅអីផ្តាច់ព្រ័ត្រ

(ដូហា)៖ ក្រុមពពកសអាហ្សង់ទីន នឹងត្រូវប៉ះគូប្រជែងនៅអឺរ៉ុប ក្រឡាអុកក្រូអាតនាម៉ោង ២យប់រំលងអាធ្រាត្រនេះឈានចូលព្រឹកថ្ងៃពុធ ទី១៤ ខែធ្នូ (ម៉ោងនៅកម្ពុជា) ក្នុងការស្វែងរកកៅអីទៅវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2022 នៅប្រទេសកាតា។

ជំនួបរវាងក្រុមយក្សទាំងពីរខាងលើនេះ នឹងធ្វើឡើងនៅកីឡដ្ឋាន Lusail ជាគូបើកឆាកនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅមុនពេលបារាំង ជួបម៉ារ៉ុកនាថ្ងៃទី១៥ ខែធ្នូ។
អតីតជើងឯក World Cup ២សម័យកាលអាហ្សង់ទីន បានលេងចាញ់ ១ប្រកួត ក្នុងចំណោមលេង ៥លើកនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកទី២២ នេះ និងបានទម្លាក់អូស្រ្តាលី និងហូឡង់ មុនឈានមកជួបក្រូអាតនេះ។
ចំណែកក្រូអាត ដែលជាក្រុមរងជើងឯកពានធំនេះកាលពីនៅប្រទេសរុស្ស៊ីវិញនោះ លេងពុំទាន់ចាញ់ឡើយពីការឆ្លងកាត់ ៥ប្រកួតដូចគ្នា ដោយបានយកឈ្នះជប៉ុន និងប្រេស៊ីល ដើម្បីឡើងមកជួបក្រុមខ្លាំងនៅតំបន់អាមេរិកឡាទីនមួយនេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram