តំណាងក្រុមហ៊ុនទឹកជ្រោះអន្លង់ធំអីនធឺហ្វល់បានអះអាងថាក្រុមហ៊ុនរបស់ខ្លួនមានច្បាប់ទំលាប់ត្រឹមត្រូវស្របទៅតាមច្បាប់វិនិយោកក៍ដូចជាគោលនយោបាយរបស់រដ្ធាភិបាល….
ខេត្តកំពត៖តំណាងក្រុមហ៊ុនទឹកជ្រោះអន្លង់ធំអុីនធឺហ្វល់ដែលមានទីតាំងស្ថិតនៅភូមិព្រែកត្នោតឃុំព្រែកត្នោត ស្រុកទឹកឈូខេត្តកំពតដែលបានសិទ្ធវិនិយោកលេីផ្ទៃដីចន្លោះពីរ150ហិកតាទៅ1ហិកតាបានបកស្រាយប្រាប់អ្នកសារព័ត៍មានតាមបណ្តាញតេលេក្រាមអោយដឹងថាគោលបំណងបស់ក្រុមហ៊ុនដែលរបានសុំសិទ្ធិវិនិយោគ លើកគម្រោងអេកូទេសចរណ៍បែបធម្មជាតិ គឺ ដើម្បី ចូលរួមអភិវឌ្ឍន៍ ប្រទេសយើងទាំងអស់គ្នានិងមានហេតុផលដូចខាងក្រោមទី1-ទីតាំងដី របស់ ក្រុមហ៊ុនដែលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលក្រុមហ៊ុនអភិវឌ្ឍន៍ តំបន់នេះទៅជា តំបន់ អេកូ-ទេសចរណ៍, ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានក្រោយពីរក្រុមហ៊ុនសិក្សាពីរសក្តានុពលអេកូទេសចរណ៍ ដោយមានការសហការពី អាជ្ញាធម៌ភូមិ ឃុំ ស្រុក ខេត្ត និគណកម្មការ ក្រសួងនៅកំឡុងឆ្នាំ 2018.ខាងក្រុមហ៊ុន បានស្នើរសុំ អភិវឌ្ឍន៍តំបន់នេះទៅជាតំបន់ ទេសចរណ៍ ធម្មជាតិ ពីក្រសួងបរិស្ថាន ហើយបានទទួល សជណ អនុញ្ញាតជាគោការណ៍ បន្ទាបប់មកបានធ្វើការបោះបង្គោលព្រំដី ហើយបានសិក្សារធ្វើផ្លូវចូលតាម ផ្លូវចាស់មានស្រាប់ ព្រោះទីតាំងរបស់ក្រុមហ៊ុនដែលត្រូវអភិវឌ្ឈន៍នៅក្នុងព្រៃជ្រៅ ប្រហែល 2គម ពីផ្លូវជាតិ,.ហេីយគ្រប់ដំណាក់កាលបស់ក្រុមហ៊ុនអភិវឌ្ឈន៍គឺមានច្បាប់ត្រឹមត្រូវ ស្របទៅតាមច្បាប់វិនិយោគក៏ដូចជាគោលនយោបាយរបស់រដ្ឋាភិបាល ហើយមិនដែលមានបញ្ហា ណាមួយ ជាមួយប្រជាពលរដ្ឋឡើយព្រោះគោលបំណង ការអភិវឌ្ឍន៍តំបន់អេកូទេសចណ៍ គឺ:

1- ដើរតាមចក្ខុវិស្ស័យ រាជរដ្ឋាភិបាល បង្កើតតំបន់ទេសចរណ៍ បង្កើនចំណូលសេដ្ឋកិច្ចជាតិ ក៏ដូចជាចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតាមរយៈក្រុមហ៊ុនឯកជនដែរ2- រក្សារការពារ តំបន់ធម្មជាតិ ក៏ដូចជាព្រៃឈើ និងដាំដើមឈើបន្ថែម ជាតំបន់បរិស្ថាន អោយល្អប្រកបដោយ និរន្តរភាព
3- ទាក់ទាញ អ្នកវិនិយោគ 4- កែប្រែតំបន់នេះទៅជា តំបន់អេកូទេសចរណ៍ ពិសេសសម្រាប់ប្រទេសកម្ពុជា
5- ពិសេសអោយបងប្អូន ក្នុងតំបន់ មានការងារធ្វើ មានការលក់ដូរ បង្កើនចំណូល
សរុបមក ការអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ មិនបានធ្វើអោយប៉ះពាល់ ដីរបស់បងប្អូនប្រជាជននោះទេ, និងត្រូវបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងសហគមន៍, ចំពោះប្រជាជនមួយចំនួនតូចបានលេីកឡេីងថាក្រុមហ៊ុនអភិវឌ្ឈន៍លេីដីរបស់ពួកគាត់ដែលធ្លាប់កាន់កាប់អាស្រ័យផលនោះក្រុមហ៊ុននៅតែសហការស្វែងរកដំណោះស្រាយជូនពួកគាត់ស្របទៅតាមគោលនយោបាយរបស់រដ្ធាភិបាននិងសូមអោយប្រជាពលរដ្ធយកឯកសារពាក់ព័ន្ធទៅទំនាក់ទំនងជាមួយនិងអាជ្ញាធរមូលដ្ធាន។

តែទោះជាយ៉ាងណាក្រុមហ៊ុននៅតែសង្ឃ្ឈឹមថាបងប្អូន យល់ពីការអភិវន្ឍន៍ នេះដើម្បីមុខមាត់ប្រទេសជាតិយើងផង និងដើម្បីបង្កើន សេដ្ឋកិច្ច,ចំណូលរបស់បងប្អូនប្រជាពលរដ្ធនៅក្នុងមូលដ្ធានផងហេីយជាពិសេសទៀតនោះក្រុមអភិវឌ្ឈន៍ស្របទៅតាមគោលនយោបាយរបស់រដ្ធាភិបាលនិងស្របទៅតាមច្បាបវិនិយោកផងដែរ ។











