សម្រេចផ្អាកការដ្ឋានសាងសង់មួយកន្លែង ដែលធ្វើការគ្មានបទដ្ឋានសុវត្តិភាព ធ្វេសប្រហែសបណ្តាលអោយដាច់ខ្សែរជណ្តើរយោង បង្កអោយមានមនុស្សស្លាប់ និងរងរបួសធ្ងន់…

ភ្នំពេញ៖នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ០២កេីត ខែភទ្របទ ឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០ វេលា ម៉ោង ១០,៣០នាទី ដោយអនុវត្តន៍តាមប្រសាសន៍ដឹកនាំផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ
លោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញ បានដឹកនាំ ក្រុម ការងារចម្រុះខណ្ឌ ចុះផ្អាកការដ្ឋានកំពង់សាងសង់ មួយកន្លែង ស្ថិត នៅ ផ្លូវ លេខ ២០០ ភូមិ ០៦ សង្កាត់ បឹងរាំង ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ដែលធ្វើការធ្វេសប្រហែសបណ្តាលឲ្យកម្មករគ្រោះថ្នាក់បាត់បង់ជីវិតចំនួន ០១នាក់ និងរងរបួសធ្ងន់០១នាក់
បានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ កាល់ម៉ែត្រ ។

រដ្ឋាបាលខណ្ឌដូនពេញបានសម្រេច ដូចខាងក្រោម ÷
១ / ផ្អាក ការ ដ្ឋាន សាងសង់ ជា បណ្ដោះ អាសន្ន
២ /ម្ចាស់ ការដ្ឋាន ត្រូវ ដោះស្រាយ សំណង រដ្ឋប្បវេណី ដល់ គ្រួសារ សព និងគ្រួសារ រង របួស ធ្ងន់ ឲ្យ បានចប់ សព្វ គ្រប់ សិន
៣ /មិន អនុញ្ញាត ឲ្យ ក្រុម ជាង និង កម្មករ ស្នាក់ នៅ ក្នុង ការដ្ឋាន
ក្នុង អំឡុង ពេល ផ្អាក ការ សាងសង់បណ្តោះអាសន្ននេះឡើយ
៤ /ត្រូវរៀបចំ ប្រព័ន្ធ សុវត្ថិភាព ការដ្ឋាន ឡេីងវិញឲ្យបាន ត្រឹមត្រូវ
៥ /បន្ទាប់ ពី ម្ចាស់ ការដ្ឋានបាន អនុវត្ត តាម ចំណុច ទី១ ទី២ ទី៣ និងទី៤ ខាងលេីបានរួចរាល់ហេីយ ម្ចាស់ការដ្ឋានសំណង់ ត្រូវដាក់ពាក្យស្នេីសុំបេីកការដ្ឋានវិញ ពីរដ្ឋបាលខណ្ឌដូ នពេញ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram