ស្រ្ដីមានផ្ទៃពោះម្នាក់ ដួលផ្កាប់មុខស្លាប់ នៅមុខបន្ទប់ទឹក…

ខេត្តកោះកុង៖ ស្រ្ដីមានផ្ទៃពោះម្នាក់ បានដើរដួលផ្កាប់មុខស្លាប់ នៅមុខបន្ទប់ទឹក បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៥០នាទីព្រលប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

មន្រ្ដីនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ស្រីរងគ្រោះ ឈ្មោះ ធិន លីកា ជនជាតិខ្មែរ អាយុ៣៥ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ រស់នៅកន្លែងកើតហេតុ ហើយគាត់ ផ្ទៃពោះ ជាង៧ខែ។

មន្រ្ដីនគរបាលដដែល បានបញ្ជាក់ថា ក្រោយពេលទទួលបានព័ត៌មានបែបនេះ កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះទៅធ្វើកោសល្យវិច័យលើសាកសពរបស់ជនរងគ្រោះ។ សពដេកផ្កាប់មុខទៅលើទ្វារបន្ទប់ទឹក បណ្ដាលឱ្យដាច់អណ្ដាត និងមានស្នាមក។ ប៉ុន្ដែបើតាមការសាកសួរព័ត៌មានពីអ្នកភូមិ បានឲ្យដឹងថា ជនរងគ្រោះ មានជំងឺតេតានុស ដោយប្រកាច់ញឹកញាប់ផងដែរ។

ក្រោយពេលធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram