កែប៖រថយន្តសាំងយ៉ុង បើកបញ្ច្រាសផ្លូវ បុកម៉ូតូកសិករចំណាស់ម្នាក់ បណ្តាលអោយស្លាប់ភ្លាមៗ

បុរសចំណាស់ម្នាក់ បានស្លាប់មួយភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកជាមួយម៉ូតូ កាលពីវេលាម៉ោងជិ៤រសៀល ថ្ងៃទី៨ ខែធ្នូ ២០១៩ នៅត្រង់ចំណុចចុងសួនច្បារសេះស ពីខាងកើត ប៉ុស្ដិ៍រដ្ឋបាលអូរក្រសារ លើផ្លូវជាតិលេខ៣៣ ចន្លោះគីឡូម៉ែត្រលេខ ១៤-១៥ ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ។

រថយន្តបង្កម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ២A.៩៩៤២ បើកបរពីលិចទៅកើត តាមផ្លូវបញ្រ្ចាស មកដល់កន្លែងកើតហេតុ បានបុកម៉ូតូម៉ាក ហុងដាC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ១C.៦២៤០ បើកបរដោយឈ្មោះ សៀង ហេង ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ស្លាប់នៅកន្លែងកើតហេតុ។

បច្ចុប្បន្នសាកសពត្រូវបានរថយន្តសង្រ្គោះរបស់ស្នងការរដ្ឋាននគរបាលខេត្តកែបដឹកប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំពោះអ្នកបើកបររថយន្តរត់គេចខ្លួនបាត់(អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ )។ ចំណែករថយន្ត និងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកែប៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram