ទាហានថៃ ចាប់ឃុំខ្លួនពលករខ្មែរ២៦នាក់ ដែលលួចឆ្លងដែនចូលមកក្នុងស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ ប្រឈមជាមួយស្រុកស្វាយចេក នឹងស្រុកថ្មពួក របស់ខេត្តបន្ទាយមានជ័យ!!!

សមត្ថកិច្ចទាហានចំពោះកិច្ច កងកម្លាំងបូរផា ចាប់ឃុំខ្លួនពលករខ្មែរ២គោលដៅបានចំនួន២៦នាក់ខណះលួចឆ្លងដែនចូលមកពីស្រុកស្វាយចេកនឹងស្រុកថ្មពួករបស់កម្ពុជា ប្រឈមជាមួយស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ ដោយសារតែភាពអត់ឃ្លាន មិនមានការងារធ្វើនៅប្រទេសកម្ពុជា។
នេះយោងការចុះផ្សាយតាមគេហទំពរ័ក្នុងស្រុករបស់ថៃ(สระแก็ว-77 ข้าวเด็ด)។


កាលពីវេលាម៉ោង១២,៣០នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ អ្នកសារព័ត៍មានរាយការណ៍ថា ក្រោយពីកម្លាំងសមត្ថកិច្ចស្រុកតា ព្រះយ៉ា កងកម្លាំងបូរផា បានចេញល្បាតក្នុងតំបន់ដែលទទួលខុសត្រូវ ដើម្បីរឹតបន្តឹងការលួចចូលប្រទេសដោយខុសច្បាប់ ក្នុងស្ថានការណ៍នៃការរាត្បាតរបស់កូវីត-19 តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខណះមកដល់បរិវេណភូមិម៉ាក់ កក ឃុំទព័ស្ដេច ស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ សមត្ថកិច្ចបានប្រទះឃើញរថយន្តម៉ាកមីតមស៊ូ ប៊ិស៊ិ ព័ណស ពាក់ស្លាកលេខ7กศ-3326 ក្រុងថេប នឹងរថយន្តតូ យ៉ូតា ព័ណទឹកមាស ពាក់ស្លាកលេខศษ-9859ក្រុងថេប ទើបកាក់សុំត្រួតពិនិត្យមនុស្ស តែរថយន្តទាំង២គ្រឿងមិនព្រមចត នឹងព្យាយាមបើករត់គេចតាមផ្លូវភូមិ ណង ផៃ ទើបសមត្ថកិច្ចដេញតាម តែដោយសាររថយន្តសមត្ថកិច្ចមិនអាចតាមទាន់ ទើបបើករថយន្តល្បាតចុះល្បាតឡើង តាមផ្លូវដែលរថយន្តទាំង២គ្រឿងប្រើបើករត់គេច រហូតមកដល់បរិវេណគំនរសម្រាមភូមិ ណង ផៃ ឃុំតា ព្រះយ៉ា ស្រុកតាព្រះយ៉ា ត្រង់បង្គោលឡាក់TA575480 នឹងប្រទះឃើញពលករខ្មែរអង្គុយលាក់ខ្លួននៅក្នុងព្រៃ ទើបចូលទៅចាប់ឃុំខ្លួនអ្នកលួចឆ្លងចូលប្រទេសដោយខុសច្បាប់ ពលករខ្មែរចំនួន២០នាក់ ក្នុងនោះប្រុស១៤នាក់ នឹងស្រី៦នាក់។

ក្រោយពីធ្វើការសាកសួរ ពលករខ្មែរទាំងអស់បានប្រាប់ថា រថយន្តទាំង២គ្រឿង បានដឹកពលករខ្មែរមកទម្លាក់ចោល ហើយបើកគេចបាត់ទៅ ជំហ៊ានដំបូងសមត្ថកិច្ចជ្រាបថា ពលករខ្មែរទាំងនេះ ធ្វើដំណើរមកពីខេត្តបាត់ដំបង ,ខេត្តបន្ទាយមានជ័យ,ខេត្តសៀមរាប នឹងខេត្តពោធិសាត់របស់ប្រទេសកម្ពុជា ដោយចំណាយលុយឲ្យមេខ្យល់ក្នុងម្នាក់ចំនួន២,៥០០-៣០០០បាត ទើបសមត្ថកិច្ចនាំខ្លួនពលករខ្មែរខាងលើ ទៅសួរចម្លើយនឹងធ្វើកំណត់ហេតុចាប់ឃុំខ្លួននៅអធិការតម្រួតស្រុកតា ព្រះយ៉ា ដើម្បីចាត់ការតាមច្បាប់បន្ត។បន្ទាប់មកសមត្ថកិច្ចក៏បានចុះល្បាតបន្ថែមទៀត នឹងប្រទះឃើញរថយន្តតាក់ស៊ីព័ណខៀវ-លឿង ពាក់ស្លាកលេខมช-7430ក្រុងថេប ខណះកំពង់ដឹកពលករចេញពីភូមិខ្លង ផែង ទើបសមត្ថកិច្ចបើករថយន្តដេញតាម នឹងទំនាក់ទំនងតាមបុស្ត៍ត្រួតពិនិត្យ អោយជួយស្កាត់ចាប់ រហូតរថយន្តខាងលើបើកមកដល់បរិវេណប៉ុស្ត៍ត្រួតពិនិត្យរបស់សមត្ថកិច្ចស្រុកតា ព្រះយ៉ា ទើបចតរថយន្តត្រួតពិនិត្យ រកឃើញថា ឈ្មោះលោក សុថែន ទំផាក់កៀនជាតិថៃ អាយុ៤៥ឆ្នាំ ជាអ្នកបើករថយន្តស៊ីឈ្នួលដឹក មានពលករខ្មែរ៦នាក់ ក្នុងនោះប្រុស៤នាក់ នឹងស្រី២នាក់។ក្រោយធ្វើការសាកសួរ សមត្ថកិច្ចក៏បញ្ជូនពលករខ្មែរទាំង៦នាក់ទៅប្រគល់ឲ្យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្ត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram