តូបលក់ដូរនៅផ្សារធំកំពង់ចាមត្រូវចោរ លួចគាស់ទ្វារដែកលួចយកទ្រព្យសម្បត្តិ រាប់ពាន់ម៉ឺនដុល្លារ…
ខេត្តកំពង់ចាម ៖ អាជីវករលក់ទូរស័ព្ទនៅផ្សារធំកំពង់ចាមបានក្លាយជារងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារតែកេីតអំពេីចោរកម្មខណៈទូរស័ព្ទរបស់គាត់ក្នុងទូជាច្រេីនគ្រឿងត្រូវចោរចូលគាស់ទ្វារដែកយកអស់។
យោងតាមប្រភពព័ត៌មានអោយដឹងថា ជនរងគ្រោះឈ្មោះ រិនសុខៃ ភេទស្រីអាយុ៣៣ឆ្នាំ មានទីលំនៅភូមិទី១ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម ។

ជនរងគ្រោះរៀបរាប់ទាំងអស់អារម្មណ៍ហោះចេញពីខ្លួនដូច្នេះថា ទូរស័ព្ទដែលបាត់មានចំនួន១១០គ្រឿងរួមមាន ៖ ម៉ាកអូប៉ូ៣១គ្រឿង រីវូ២៩គ្រឿង អាយហ្វូន២0គ្រឿងសាមសុង១០គ្រឿង ហូវៃ១០គ្រឿង និងម៉ាករាលមីចំនួន១០គ្រឿង ។
ជនរងគ្រោះបន្តថា ករណីចោរកម្មកេីត ឡើងវេលាម៉ោង២៤៖១០នាទីរំលងអាធ្រាតថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅ ចំណុចហាងលក់ទូរស័ព្ទ ជា សុផល់ ស្ថិតនៅមុខផ្សារធំកំពង់ចាម ភូមិទី១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។
ជនរងគ្រោះបានស្នេីសូមអោយអាជ្ញាធរសមត្ថកិច្ចជួយស្វែងរក ខណៈសម្ភារៈមានតម្លៃរាប់ពាន់ម៉ឺនដុល្លាររបស់គាត់ត្រូវបាត់បង់ ៕




