លោកឧត្តមសេនីយ៍ទោ លាង វិសាល អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ និងជាប្រធានក្រុមការងារ តំណាងឯកឧត្តម ប្រធាននាយកដ្ឋាន បានអញ្ជេីញចុះត្រួតពិនិត្យ ពង្រឹងសមត្ថភាព…

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានច្រកទ្វារទី២ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ លាង វិសាល អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ និងជាប្រធានក្រុមការងារ តំណាងឯកឧត្តម ប្រធាននាយកដ្ឋាន បានអញ្ជេីញចុះត្រួតពិនិត្យ ពង្រឹងសមត្ថភាពការងារជំនាញរដ្ឋបាលទូទៅ និងធ្វើបច្ចុប្បន្នភាពទ្រព្យសម្បត្តិអចលនទ្រព្យជាក់ស្ដែង នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

លោកឧត្តមសេនីយ៍ទោ ប្រធានក្រុមការងារបានដឹកនាំត្រួតពនិត្យកងជួរ និងដឹកនាំប្រជុំ ដោយមានការចូលរួមពីសំណាក់ លោកអនុប្រធាននាយកដ្ឋាន, នាយ-នាយរងការិយាល័យ, នាយ-នាយរងប៉ុស្តិ៍, នាយ-នាយផ្នែក។

បន្ទាប់មកលោកវរសេនីយ៍ឯក ខឹម ចិត្ត្រា នាយប៉ុស្តិ៍ មានមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំ រួមទាំងមតិណែនាំការងារជំនាញរដ្ឋបាលទូទៅ របស់លោកវរសេនីយ៍ឯក ឆៃ ភីស្សរា នាយការិយាល័យរដ្ឋបាល-សរុប និងលោកវរសេនីយ៍ឯក លាង ឌីពីលី មានមតិអំពីការផ្ទេរសមាគមមិត្តនគរបាលជាតិ ព្រមទាំងមានការចូលរួមមតិពីសំណាក់ លោកវរសេនីយ៍ឯក ប៊ូ ដារ៉ារិទ្ធ អនុប្រធាននាយកដ្ឋានជុំវិញជំនាញការងាររដ្ឋបាល។

ជាទីបញ្ចប់លោកឧត្តមសេនីយ៍ទោ លាង វិសាល ប្រធានក្រុមការងារ មានមតិបូកសរុប និងណែនាំដល់មន្រ្តីប៉ុស្តិ៍ ព្រមទាំងចុះត្រួតពិនិត្យអាវុធ អគារបំពេញការងារ អគារស្នាក់នៅ ស្លាបធ្វេង-ស្លាបស្តាំ និងគ្រប់គោលដៅផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram