នាយករដ្ឋមន្ត្រីសិង្ហបុរីហៅការបា.ញ់ប្រហារនៅថៃជាទង្វើដ៏សាហា.វ និងសមទទួលការថ្កោលទោសខ្លាំងបំផុត

សិង្ហបុរី ៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong នៅថ្ងៃសុក្រ ទី ៧ តុលានេះ បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះដែលស្លា.ប់បាត់បង់ជីវិតក្នុងការបា.ញ់ប្រហារដ៏រន្ធ.ត់មួយនៅមណ្ឌលថែទាំងកុមារនៅភាគឦសានប្រទេសថៃ ដោយហៅការបា.ញ់ប្រហារនោះថាជាទង្វើដ៏សាហា.វ ដែលសមនឹងទទួលការថ្កោលទោសខ្លាំងបំផុត។ គួររំលឹកថា អតីតប៉ូលិសម្នាក់បា.ញ់ប្រហារនៅមណ្ឌលថែទាំកុមារ ស្លា.ប់ជាង៣០នាក់

លោក Lee Hsien Loong ថ្លែងបែបនោះនៅក្នុងលិខិតរំលែកទុក្ខផ្ញើទៅកាន់នាយករដ្ឋមន្ត្រីថៃ Prayuth Chan-o-cha។
លោកបានសរសេរក្នុងលិខិតដូច្នេះថា «ខ្ញុំពិតជារន្ធ.ត់ និងសោកស្តាយណាស់ដែលបានដឹងពីការបា.ញ់ប្រហារដ៏ធំដែលកើតឡើងនៅក្នុងខេត្ត Nong Bua Lam Phu កាលពីថ្ងៃទី ៦ ខែតុលា»។
«អំពើហិ.ង្សាដែលខ្វះសតិនោះបានឆក់យកជីវិតជនស្លូតត្រង់ជាច្រើននាក់ ដែលភាគច្រើនជាកុមារ»។
លោកបន្ថែមថា «ទង្វើដ៏សាហា.វនេះសមនឹងទទួលបានការថ្កោលទោសជាខ្លាំងបំផុត។ សិង្ហបុរីសាមគ្គីជាមួយថៃក្នុងអំឡុងពេលដ៏លំបាកនេះ»។
សូមបញ្ជាក់ថា ការបា.ញ់ប្រហារកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បណ្តាលឱ្យមនុស្សយ៉ាងតិច ៣៧នាក់ស្លា.ប់ ដែលភាគច្រើនជាកុមារ។
ក្រោយពេលបា.ញ់ប្រហារ ខ្មាន់កាំភ្លើ.ងដែលជាអតីតប៉ូលីសត្រូវគេបញ្ចេញចេញពីតំណែងដោយសារពាក់ព័ន្ធនឹងគ្រឿងញៀ.ន បានបើករថយន្តទៅផ្ទះ និងបានសម្លា.ប់ប្រពន្ធ និងកូនរបស់គាត់ មុនពេលបញ្ចប់ជីវិតខ្លួនឯង៕ (យោងតាមប្រភព៖ CNA)

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram