ក្តៅៗបន្ទាប់ពីភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងបានធ្វើអោយមានការលិចលង់ផ្លូវមួយចំនួននៅក្រុង…

រាជធានីភ្នំពេញ÷ ដោយឡែក នៅផ្លូវម៉ៅសេទុង ជិតផ្សារនាគមាស ខណ្ឌទួលគោក នាព្រលប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០វេលាម៉ោង៥ល្ងាចបានលិចលង់ទាំងស្រុងដោយប្រព័ន្ធលូរមានការកកស្ទះនិងហូរមិនទាន់ដោយការគ្រប់គ្រងកាកសំណល់រឹង និងរាវមិនទាន់បានល្អនៅឡើយ។

អង្គភាពCPNS NEWS សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសមេត្តាជួយយកចិត្តទុក្ខដាក់កាកសំណល់ និងវេចខ្ចប់សំរាមទុក្ខដាក់អោយបានត្រឹមត្រូវដើម្បីបញ្ចៀសការកកស្ទះនូវប្រព័ន្ធលូពីព្រោះរដូវវស្សាមកដល់ហើយគួរតែមានការប្រុងប្រយ័ត្នអោយបានខ្ពស់។សូមអរគុណ

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram