ជប៉ុន ប្រកាសក្រុមសម្រាប់ការប្រកួតកម្តៅសាច់ដុំ ប៉ះអាមេរិក និងអេក្វាឌ័រ មុនព្រឹត្តិការណ៍ World Cup

(តួក្យូ)៖ សមាគមបាល់ទាត់ជប៉ុន បានប្រកាសពីក្រុមកីឡាករជម្រើសជាតិ ៣០នាក់សម្រាប់ការប្រកួតកម្តៅសាច់ដុំ មុនព្រឹត្តិការណ៍ World Cup ដោយត្រូវប៉ះអាមេរិក និងអេក្វាឌ័រ នៅទីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់ នាចុងខែនេះ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

ភាគច្រើននៃកីឡាករជម្រើសជាតិជប៉ុន បានមកពីក្លិបនៅអឺរ៉ុប ក្នុងនោះរួមទាំង កីឡាករ Takehiro Tomiyasu របស់ក្លិប Arsenal, កីឡាករ Maya Yoshida របស់ក្លិប Schalke, កីឡាករ Hiroki Ito និងកីឡាករ Wataru Endo របស់ក្លិប Stuttgart ព្រមទាំងកីឡាករ ៣នាក់របស់ក្លិប Celtic គឺកីឡាករ Kyogo Furuhashi, Daizen Maeda និង Reo Hatate។
ប៉ុន្តែគ្រូបង្វឹក Hajime Moriyasu ត្រូវបោះបង់ចោលខ្សែការពារ Ko Itakura របស់ក្លិប Borussia Monchengladbach និងខ្សែប្រយុទ្ធក្លិប Bochum កីឡាករ Takuma Asano ដោយសារពួកគេទាំងពីរ កំពុងសម្រាកព្យាបាល បន្ទាប់ពីរបួសសរសៃពួរជង្គង់ ហើយស្ថិតក្នុងភាពមិនប្រាកដប្រជា សម្រាប់ព្រឹត្តិការណ៍ World Cup។
ជប៉ុន នឹងត្រូវប្រកួតជាមួយអាមេរិក នៅថ្ងៃទី២៣ ខែកញ្ញា និងអេក្វាឌ័រ នៅថ្ងៃទី២៧ ខែកញ្ញា មុនពេលជួបជាមួយកាណាដា នៅទីក្រុង Dubai នាថ្ងៃទី១៧ ខែវិច្ឆិកា សម្រាប់ការប្រកួតកម្តៅសាច់ដុំចុងក្រោយរបស់ពួកគេ មុនព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram