សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាក់សែ្តង ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង !!!

ភ្នំពេញ ៖ នៅថៃ្ងទី២៨ ខែកក្កដា ឆាំ្ន២០២០ វេលាម៉ោង០៩៖០០នាទី កំលាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវមុនីវង្ស កែងផ្លូវ៣៦០ ភូមិ០៧ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពញ ។
ឃាត់ខ្លួនជនសង្ស័យបាន០២នាក់ ៖


-ទីមួយឈ្មោះ វ៉ាន់ រ៉ាវី ហៅ យ៉ាវ ភេទប្រុស អាយុ២២ឆាំ្ន ជនជាតិវៀតណាម មុខរបរកម្មករអាងចិញ្ចឹមត្រី សា្នក់នៅជិតវត្តនិរោធ ។
-ទីពីរឈ្មោះ ជាង បៅស៊ីង ភេទប្រុស អាយុ២២ឆាំ្ន ជនជាតិវៀតណាម មុខរបរជាងកាត់សក់ សា្នក់នៅកាស៊ីណូបុកបៃ ក្រុងបាវិត ខេត្តស្វាយរៀង។


វត្ថុតាងដែលបានចាប់យក ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន០១កញ្ចប់តូច និង ម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FT-7134។


រឿងហេតុនៅថៃ្ងទី២៨ ខែកក្កដា ឆាំ្ន២០២០ វេលាម៉ោង០៩៖០០នាទី កំលាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក៏បានឃើញជនសង្ស័យចំនួន០២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកសង់ កូរ៉េ ពណ៏ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FT-7134 ឆ្លងកាត់គោលដៅត្រួតពិនិត្យ នៅចំណុចផ្លូវមុនីវង្ស កែងផ្លូវ៣៦០ ភូមិ០៧ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពញ មើលទៅគួរអោយមានការសង្ស័យ និងមានការភ័យខ្លាច នៅពេលដែលបានឃើញកំលាំងសមត្ថកិច្ចយើង នៅពេលនោះកំលាំងសមត្ថកិច្ចយើង ក៏បានធ្វើឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ ដើម្បីត្រួតពិនិត្យ និងឆែកឆេរ ឃើញគ្រឿងញៀនចំនួនមួយកញ្ចប់តូចលាក់ទុកក្នុងដៃរបស់ជនសង្ស័យឈ្មោះ វ៉ាន់ រ៉ាវី ហៅ យ៉ាវ ភ្លាមនោះកំលាំងសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង

បញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram