យ៉ាងអណោចអធ័មណាស់ស្ត្រីម្នាក់បានស្លាប់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ក្រោយជួបហេតុការណ៍រន្ទះបាញ់នៅខេត្តមណ្ឌលគិរី…
ខេត្តមណ្ឌលគិរីៈ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ឯបុរសម្នាក់ទៀតរងរបួសធ្ងន់ ក្រោយជួបហេតុការណ៏រន្ទះបាញ់មួយពេលមេឃភ្លៀង កាលពីល្ងាចថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតចំណុចអូរពងប៉ះ នាភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ នួន ចាន់ធា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(ស្លាប់) និងឈ្មោះ ឈឹម ធួន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(រងរបួស)។
លោកបញ្ជាក់បន្ថែមថា អ្នកទាំងពីរខាងលើមានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ននៅភូមិសង្កាត់កើតហេតុខាងលើ មានស្រុកកំណើត នៅភូមិព្រៃឬស្សី ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សេចក្តីរាយការបញ្ជាក់ទៀតថារហូតម៉ោង១១ ថ្ងៃទី២៤ ខែកក្កដានេះ នេះសព មិនទាន់ដឹកចេញពីកន្លែងកើតហេតុនៅឡើយ ដោយស្ថានភាពទឹកអូរនៅទីនោះជន់ឡើង ពុំអាចដឹកសពបាន ៕



