ខ្សែប្រយុទ្ធ Sanchez បានព្រៀមព្រៀងលើគោលការណ៍ ដើម្បីចូលរួមជាមួយក្លិប Marseille
(ម៉ាសេ)៖ ក្លិបបារាំង Olympique de Marseille និងកីឡាករ Alexis Sanchez បានព្រមព្រៀងលើគោលការណ៍ សម្រាប់ខ្សែប្រយុទ្ធឈីលីរូបនេះក្នុងការចូលរួមជាមួយក្លិប។ នេះបើតាមការបញ្ជាក់ពីក្លិបដែលលេងនៅលីគ Ligue 1 ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះ បានចាកចេញពីក្លិប Inter Milan បន្ទាប់ពីកិច្ចសន្យារបស់លោកបានលុបចោល ដោយមានការព្រមព្រៀងពីទ្វេភាគីកាលពីថ្ងៃចន្ទ។
Sanchez ជាកីឡាករដែលជាប់លេងច្រើនជាងគេបំផុតរបស់ក្រុមជម្រើសជាតិឈីលី និងជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតនៅគ្រប់ពេលទាំងអស់រូបនេះ ក៏ធ្លាប់លេងឲ្យក្លិប FC Barcelona, Arsenal និងក្លិប Manchester United ផងដែរ។
លោកបានបង្ហាញខ្លួន ១០៩ប្រកួត និងបានស៊ុត ២០គ្រាប់ ក្នុងការប្រកួតទាំងអស់សម្រាប់ក្លិប Inter បន្ទាប់ពីចូលរួមដោយផ្លាស់មកពី United កាលពីឆ្នាំ២០១៩ ប៉ុន្តែកម្រនឹងបង្ហាញខ្លួនណាស់ ក្នុងក្រុមជម្រើសដំបូងកាលពីរដូវកាលមុន។
Marseille បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ក្នុងលីគ Ligue 1 កាលពីរដូវកាលមុន និងបានឡើងទៅប្រកួត Champions League រដូវកាលថ្មីនេះដែរ៕



