ខ្ញុំបាទ និងក្រុមគ្រួសារ សូមចូលរួមអបអរសាទរជូនចំពោះលោកពូ អូន ខន ក្នុងឱកាសដែលរាជរដ្ឋាភិបាលបានផ្តល់នូវសេចក្តីទុកចិត្ត

តែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។​ ក្នុងរយៈពេលបួនឆ្នាំ នៃអាណត្តិទីមួយកន្លងមកនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងដឹកនាំយ៉ាងយកចិត្តទុកដាក់ខ្ពស់របស់លោកពូ អូន ខន បានបន្សល់ទុកនូវសមិទ្ធផល​ និងស្នាដៃជាច្រើនគួរឲ្យគោរពកោតសរសើ នៅក្នុងមូលដ្ឋានស្រុកកំពង់ត្រាច ខេត្តកំពត​ រួមនឹងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ត្រាចទាំងមូល។​ ជាពិសេសនៅក្នុងអាណត្តិទី២នេះលោកពូ អូន ខន អភិបាល នៃគណៈអភិបាលស្រុក នឹងខិតខំបន្តដឹកនាំ និងអភិវឌ្ឍស្រុកកំពង់ត្រាច ឲ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋ និងដើម្បីជាជំនឿទុកចិត្តរបស់រាជរដ្ឋាភិបាលផងដែរ។​ 🙏🙏🙏ក្នុងឱកាសនេះផងដែរ ខ្ញុំបាទសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះលោកពូ និងភរិយា ព្រមទាំងក្រុមគ្រួសារ​ សូមទទួលបាននូវពុទ្ធិពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram