ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យរំចង់ និងពិនិត្យការសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ)៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យរំចង់ ដែលបានមកពិនិត្យ ពិគ្រោះ និងព្យាបាលសុខភាពមាត់ធ្មេញជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងបានចុះពិនិត្យវឌ្ឍនៈភាពនៃការសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ទី២ ស្ថិតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។


នៅក្នុងឱកាសជួបសំណេះសំណាលជាមួយ ក្រុមគ្រូពេទ្យរំចង់ លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនេះ ដែលបានមកពិនិត្យ ពិគ្រោះ និងព្យាបាលសុខភាពមាត់ធ្មេញជូនដល់ ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងមូលដ្ឋានខាងលើនេះ។
សូមបញ្ជាក់ថា អគារថ្មីទី១ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលទំនើបថ្មី និងធំទូលាយ ដែលជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តត្បូងឃ្មុំ បានបញ្ចប់ការសាងសង់ ហើយដែលពេលនេះអគារថ្មីមួយទៀត កំពុងដំណើរការសាងសង់ ដើម្បីបំពេញតម្រូវប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram