មន្ទីរបរិស្ថានខេត្តកំពត….

ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្ស បានចុះល្បាតទប់ស្កាត់សកម្មភាពល្មើស តាមចំណុចមួយចំនួន រួមមាន៖ ចំណុចផ្លូវឡើងទឹកធ្លាក់វាលពួច ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពត, ចំណុចជាំរុន និងចំណុចខាងត្បូងវាលស្រងាំ ស្ថិតក្នុងស្រុកឈូក។
គួរបញ្ជាក់ថា អំឡុងពេលល្បាតនៅចំណុចខាងលើនេះ មន្ត្រីឧទ្យានុរក្ស មិនបានជួបប្រទះនូវបទល្មើសអ្វីទេ។

ចំណែកតំបន់ការពារទេសភាពអន្លង់ព្រីង មន្ត្រីឧទ្យានុរក្ស បានសហការជាមួយក្រុមជីវៈចម្រុះ ចុះល្បាត និងអង្កេតសត្វស្លាបក្នុងតំបន់ដល់ភូមិកោះត្នោត ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ដោយពុំបានជួបប្រទះឃើញមានបទល្មើសផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram