ខ្សែប្រយុទ្ធ Silva របស់ក្លិប Wolves ចុះកិច្ចសន្យាថ្មី មុនពេលផ្លាស់ទៅលេងខ្ចីជើងនៅក្លិប Anderlecht

(វ៉ុលវើហេមតុន)៖ ខ្សែប្រយុទ្ធ Fabio Silva របស់ក្លិបអង់គ្លេស Wolverhampton Wanderers បានចុះកិច្ចសន្យារយៈពេល ១ឆ្នាំទៀត មុនពេលផ្លាស់ទៅលេងខ្ចីជើងឲ្យក្លិបប៊ែលហ្ស៊ិក Anderlecht។ នេះបើតាមការប្រកាសពីក្លិបដែលលេងនៅ Premier League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នេះ។

កីឡាករលំដាប់អន្តរជាតិសញ្ជាតិព័រទុយហ្គាល់ កម្រិត Under-21 រូបនេះ បានចូលរួមជាមួយ Wolves ក្រោយចាកចេញពីក្លិប FC Porto កាលពីឆ្នាំ២០២០ ជាមួយនឹងតម្លៃខ្លួន ៣៥លានផោន និងបានបង្ហាញខ្លួន ៥៤ប្រកួតនៅក្នុងលីគ ដោយស៊ុតបញ្ចូលទីបាន ៤គ្រាប់ដែរ។
កីឡាករ Silva ដែលបានឈានចូលវ័យ ២០ឆ្នាំនៅថ្ងៃអង្គារ នឹងផ្លាស់ទៅលេងខ្ចីជើងនៅឯក្លិបដែលលេងនៅលីគកំពូលប៊ែលហ្ស៊ិក ក្នុងរយៈពេល ១រដូវកាល ហើយរំពឹងថា នឹងមានពេលវេលាលេងច្រើន ខណៈក្លិបកំពុងប្រកួតប្រជែង ដើម្បីដណ្តើមយកពានរង្វាន់លីគ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram