មន្ទីរសាធារណការខេត្តព្រះវិហារ ចុះសម្អាតធូលី និងសំរាមនៅតាមបណ្តោយផ្លូវម្លូវព្រៃ ក្រោយភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា

(ព្រះវិហារ)៖ ក្រុមការងារការិយាល័យលូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ បានចុះសម្អាតធូលី និងសម្រាមនៅតាមផ្លូវម្លូរព្រៃ ក្រោយភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា។


លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា៖ «រយៈពេលប៉ុន្មានថ្ងៃនេះ មេឃចាប់ផ្តើមធ្លាក់ភ្លៀងរហូត បណ្តាលឱ្យធូលី និងសំរាម ហូរធ្លាក់លើផ្លូវ និងបិទមាត់លូបង្ហូរទឹក ជាហេតុធ្វើឱ្យស្ទះលូ។ ស្របពេលមេឃចាប់ផ្តើមរាំងភ្លៀង នៅថ្ងៃម្សិលមិញនេះ លោកបានណែនាំក្រុមការងារ ចុះកាយសម្អាតធូលី និងសំរាម នៅសងខាងផ្លូវ ក៏ដូចជានៅតាមមាត់លូបង្ហូរទឹក ដើម្បីបញ្ជៀសការស្ទះទឹកបណ្តាលឱ្យលិចផ្លូវនៅពេលមេឃភ្លៀងក្រោយៗទៀត»។
ជាមួយគ្នានេះដែរ លោក សំ លាងទ្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះវិហារ ពិសេសប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន ឱ្យបានល្អដោយត្រូវវេចខ្ចប់ ទុកដាក់ សម្រាមឱ្យបានត្រឹមត្រូវ ជៀសវាងទុកដាក់សម្រាមពាសវាលពាសកាល ពិសេដាក់នៅក្បែមាត់លូបង្ហូរទឹកជាដើម៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram