ក្រសួងមហាផ្ទៃ ប្រកាសផ្ទេរដែនសមត្ថកិច្ចក្នុងការផ្ដល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារជូនដល់ប្រជាពលរដ្ឋ….


រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ ចេញសេចក្ដី ប្រកាសស្ដីពីការផ្ទេរសមត្ថកិច្ច ក្នុងការពិនិត្យសម្រេចផ្ដល់ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់រហ័សលើការចុះបញ្ជីស្នាក់នៅ និងបញ្ជីគ្រួសារជូនប្រជាជនដែល មានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា។


ដោយក្រសួងមហាផ្ទៃ បានផ្តល់សមត្ថកិច្ចក្នុងការពិនិត្យ និងសម្រេចផ្ដល់ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារនេះ ដែលផ្ទេរពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ជូនទៅអធិការដ្ឋាននគរបាលក្រុង-ស្រុក-ខណ្ឌ និង ផ្ទេរសមត្ថកិច្ចពីអធិការរនគរបាល ក្រុង-ស្រុក-ខណ្ឌ ជូនទៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram