នៅថ្ងៃទី ២៤ មិថុនា ២០២០ នៅត្រង់ចំណុច ភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ….

ខ្ញុំបានឃើញឡានដឹកខ្សាច់ ដឹកជាហូរហែជារៀងរាល់ថ្ងៃ យ៉ាងអាណាធិបតេយ្យ ហើយគ្មានការបិទបាំង ហើយនិងគ្រប ឲ្យបានជិតត្រឹមត្រូវនោះទេ អញ្ចឹងហើយប្រជាពលរដ្ឋ ដែលនៅជុំវិញទីនោះ ពួកគាត់បានសំណូមពរថា សូមអោយអាជ្ញាធរដែលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មេត្តាចុះត្រួតពិនិត្យហើយនិងទប់ស្កាត់ផង

ប្រជាពលរដ្ឋដែលនៅជុំវិញទីនោះពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះឡានដឹកខ្សាច់ទាំងនេះ ពេលដែលពួកគាត់ធ្វើដំណើរ ពីក្រោយឡានដឹកខ្សាច់ទាំងនេះ ពួកគាត់បាននិយាយថា ដីខ្សាច់ទាំងនោះបានជះមកលើ ខ្លួនប្រាណគាត់ ហើយនឹងចូលភ្នែករបស់គាត់ ត្រកុងឡាន នីមួយៗ មិនដែលគិតពីការគ្រោះថ្នាក់របស់ប្រជាពលរដ្ឋឡើយ គឺពួកគាត់គិតតែពីផលប្រយោជន៍ខ្លួនឯង ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram