សុំបានអត់ម្នាក់១ម៉ាត់ រំលោភកូនស្រីបង្កេីតវ័យ១៥ឆ្នាំរាប់ខែមកហេីយ លុះក្មេងទ្រាំមិនរត់ទៅប្រាប់ម្ដាយ ម្ដាយគ្រាន់តែលឺភ្លាមរត់ប្ដឹងប៉ូលីសដាក់គុកប្ដី….

ខេត្តកណ្ដាល៖ រឿងហួសចិត្តស្អិតទ្រូងរហូតប្ដឹងប៉ូលីសចាប់ប្ដីដាក់គុក បន្ទាប់លឺដំណឹងដ៍ឈឺចាប់ពីមាត់កូនស្រីរបស់ខ្លួន ថាប៉ារំលោភខ្ញុំច្រេីនខែមកហេីយ ដែលកេីតហេតុនៅភូមិស្វាយថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ភ្ញាក់ផ្អេីលនៅវេលាម៉ោង១០: ៣០ នាទីថ្ងៃទីទី២៤ ខែមិថុនា ឆ្នាំ២០២០

ជនសង្ស័យឈ្មោះ អេម រី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ចំណែកក្មេងស្រីរងគ្រោះ ជាកូនមានអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខាងលើជាមួយគ្នា។

ប្រភពពីសមត្ថកិច្ចបានបញ្ចាក់អោយដឹងថា: ជននេះធ្លាប់ប្រេីគ្រឿងញៀន ហេីយធ្លាប់ជាប់ពន្ធធនាគាផងដែរ

ប្រភពបន្តថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ក្មេងស្រីរងគ្រោះ បានដេកលើផ្ទះម្នាក់ឯង ខណៈនោះ ជនសង្ស័យជាឪពុក បានធ្វើសកម្មភាពលូកស្ទាបអង្អែលខ្លួនប្រាណកូនស្រី តែមិនបានចាប់រំលោភទេ ហើយស្អែកឡើង ជនសង្ស័យបានហៅកូនស្រី(ក្មេងស្រីរងគ្រោះ )ឲ្យមកធ្វើសរសៃបានសមបំណង ក៏បានប្រើអំពើហិង្សាវាយដំលើកូនស្រី ធ្វើឲ្យនាងទ្រាំនឹងទង្វើដ៏សាហាវរបស់ឪពុកលែងបាន ក៏ដាច់ចិត្តទម្លាយរឿងនេះ ប្រាប់ស្ត្រីជាម្តាយ ហើយម្ដាយក្មេងស្រីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ ជួយអន្តរាគមន៍ ធ្វើការចាប់ខ្លួនជនសង្ស័យនាំមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈលើជនរងគ្រោះជាកូនពិតមែន។
ជនសង្ស័យត្រូវសមត្ថកិច្ច អធិការដ្ឋាននគរបាលស្រុកមុខកំពូល កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram