សង្វែកណាស់!!បើករថយន្តធ្លាក់ចូលប្រឡាយទឹកជម្រៅជាច្រើនម៉ែត្រលិចបាត់ ប្តីរួចផុតពីជីវិត ប្រពន្ធជាប់ក្នុងរថយន្តឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ៌ម

ភ្នំពេញ: ពីរនាក់ប្ដីប្រពន្ធបើករថយន្តកូឡាមួយគ្រឿង ចេញមកពីហូបចុកជាមួយមិត្តភក្កិ ត្រឡប់ផ្ទះវិញ បានងោកមួយភាំងរេចង្លូចធ្លាក់ចូលឡាយទឹកជម្រៅជាច្រើនម៉ែត្រ លិចបាត់ ប្ដីស្រវ៉េស្រវ៉ាចេញពីរថយន្តឡើងគោកវិញ ដោយរួចផុតពីជីវិត ឯប្រពន្ធជាប់ក្នុងរថយន្តឈ្លក់ទឹក.ស្លា..ប់.យ៉ាងអាណោចអាធ័ម។

ហេតុការបង្កឲ្យបង្កការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ០១និង២០ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២២ នៅចំណុចក្រោយបូរីហ្គ្រេន ភ្នំពេញ តាមបណ្តោយផ្លូវបុរីអង្គរ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមសម្ដីបុរសជាប្តីបានរៀបរាប់ទាំងទឹកភ្នែកថាមុនកើតហេតុរូបគាត់និងប្រពន្ធបានបើករថយន្តកូឡាមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកបាត់ដំបង2A-2068ទៅញ៉ាំអីជាមួយមិត្តភក្កិលុះញុំា រួចហើយ ក៏បើកត្រឡប់មកផ្ទះវិញ ដោយធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ រូបគាត់បានភាំងបណ្ដាលឲ្យរេចង្កូតមកខាងស្ដាំដៃ ធ្លាក់ចូលប្រឡាយទឹកជម្រៅជាច្រើនម៉ែត្រលិចបាត់ ភ្លាមនោះរូបគាត់ជាប្តីខំស្រវ៉េស្រវ៉ាចេញពីរថយន្តឡើងលើគោកវិញ ដោយរូចផុតពីជីវិតចំណែកឯប្រពន្ធរបស់គាត់បានជាប់នៅក្នុងរថយន្តឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។ភ្លាមនោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍នោះបាននាំគ្នារាយការណ៍ជូនសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗនិង មុជទឹករាវរកតែមិនប្រទះឃើញរថយន្តនិងស្រ្តីជាប្រពន្ធនោះឡើយ។ចំណែកបុរសជាប្ដីនៅតែលើកដៃទទូចសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកប្រពន្ធរបស់គាត់ផង បន្ទាប់មកសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋនាំគ្នាចុះមុជទឹករែងរកម្ដងទៀតទើបប្រទះឃើញរថយន្តដោយប្រើពេលវេលាអស់ច្រើនម៉ោងទើបទាញរថយន្តចេញពីក្នុងទឹកបាន ចំណែកស្ត្រីរងគ្រោះបានជាប់ក្នុងរថយន្តឈ្លក់ទឹក,ស្លា..ប់.បាត់ទៅហើយ។ ក្រោយមកសមត្ថកិច្ចធ្វើកំណត់ហេតុរូចប្រគល់សពជនរងគ្រោះជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram