យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា….


រាជធានីភ្នំពេញ៖ ថ្ងៃនេះមានជាសះស្បើយ១នាក់និងពុំរកឃើញករណីជំងឺកូវីដ-១៩ថ្មីទេ ។
រហូតដល់ម៉ោង ០៨:៣០ព្រឹក ថ្ងៃទី ២៤ មិថុនា ២០២០ យើងពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ ដូច្នេះចំនួនសរុបកូវីដ-១៩ ១៣០នាក់ដដែល មានជាសះស្បើយ១នាក់ ចំនួនសំរាកនៅពេទ្យនៅសល់២នាក់ ចំនួនជាសះស្បើយសរុបចំនួន១២៨នាក់ និងស្លាប់គ្មាន ។

ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។


យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។


យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។


យើងបានធ្វើតេស្ហចំនួន 32508 ស្មើនឹង 1958 ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115…

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram