ព្រឹត្តិការណ៍ជិះកង់ដ៏អស្ចារ្យចម្ងាយ ៣១៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញទៅកាន់ទឹកដីអច្ឆរិយៈក្រុងអង្គរ «BOOSTRONG RID ADVENTURE» ចាប់ផ្តើមនៅចុងសប្តាហ៍នេះ

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ជិះកង់ចម្ងាយ ៣១៨គីឡូម៉ែត្រ ត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុនប៊ូសស្ត្រង។ ក្នុងមហាព្រឹត្តការណ៍ដ៏អស្ចារ្យនេះ មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់កំពូលអ្នកជិះកង់ចំងាយឆ្ងាយ ដោយព្រឹត្តការណ៍នេះ បានរៀបចំឡើងក្រុមហ៊ុនភេសជ្ជៈប៊ូវកំលាំង ប៊ូសស្ត្រង លំដាប់ពិភពលោក «BOOSTRONG RID ADVENTURE»។

ការជិះកង់ នឹងចាប់ផ្តើមចេញពីស្ថានីយ៍ប្រេង សូគីមិច ជ្រោយចង្វារ នៅថ្ងៃទី២៥ ខែមិថុនា ២០២២ វេលាម៉ោង ៤កន្លះព្រឹកទាបភ្លឺ មផ្លូវជាតិ៦អា ឆ្ពោះទៅកាន់ទឹកដីអង្គរអច្ឆរិយ ខេត្តសៀមរាប។ មហាព្រឹត្តិការណ៍ការដ៏កម្រនេះ លោកអ្នកក៏អាចចូលរួមអមដំណើរជិះកង់ជាមួយគ្នា និងពិសារប៊ូសស្ត្រង ដោយមិនចាំបាច់ចុះឈ្មោះវត្តមាន ក្នុងតារាងក៏បានដែរ។
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងព្រឹត្តការណ៍នេះផងដែរ ក្រុមហ៊ុនភេសជ្ជៈប៊ូវកំលាំង បានកំណត់ទីតាំងចាប់ផ្តើម និងទីតាំងឈប់សម្រាក ដើម្បីទទួលភោជនីអាហារសម្រន់ ពេលព្រឹក ថ្ងៃត្រង់ និងអាហារពេលល្ងាច តាមគោលដៅកំណាត់ជាង១០ទីតាំង ដោយលោកអ្នកអាចមានឱកាសថតរូប ផ្តិតយករូបភាពដ៏ស្រស់ស្អាតផងដែរ។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៦ ខែមិថុនា ការចេញដំណើរកំណត់សណ្ឋាគារសុខាសៀមរាប ទៅកាន់ក្រុងអង្គរ ដោយជិះជុំវិញប្រាសាទ ចម្ងាយ ៣៣គីឡួម៉ែត្រ រួចញុំាអាហារពេលព្រឹកនៅសណ្ឋាគារវិញ ដល់ពេលថ្ងៃត្រង់ញុំាអាហារ និងភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងជុំគ្នាម្តងទៀត នៅភោជនីយ៍ដ្ឋានម្លប់ឫស្សី ដើម្បីបិទកម្មវិធីក្នុងមហាព្រឹត្តិការណ៍ការនេះ។
តោះចាំអីទៀត! អញ្ជើញចូលរួមទាំងអស់គ្នា ដើម្បីបង្កើនចំណងមិត្តភាព និងជាឱកាសសាងមិត្តភាពថ្មីៗ ពិសេសបំផុតនោះ គឺលោកអ្នកនិងបានទទួលទាន រសជាតិដ៏វិសេសវិសាល និងភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង លំដាប់ពិភពលោក ដែលឈ្នះមេដាយមាស ៤ឆ្នាំផ្ទួនៗ ផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram