លោតពីលើជាន់ទី៣ ធ្វើអត្តឃាតខ្លួនឯង បាក់ជើង របួសធ្ងន់ ត្រូវ មេការសំណង់ និងកំលាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ពេលទៅដល់ពេទ្យ ស្លាប់តែម្តង…

ក្រុងប៉ោយប៉ែត : ថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទីព្រឹក មានករណីអត្តឃាត មួយកើតឡើងនៅចំណុចស្តារហ្គោល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ជនរងគ្រោះ ឈ្មោះ ឆន ឆេង ភេទប្រុស អាយុ ៥១ឆ្នាំ
ទីកន្លែងកំណើត ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នជាកម្មករសំណង់ រស់នៅបណ្តោះអាសន្នក្នុងការដ្ឋានកន្លែងកើតហេតុខាងលើ។

ជនរងគ្រោៈបានលោតពីជានទីបីបណ្តាលឲរងរបួសបាក់ជើងខាង ឆ្វេងរួចហើយមេការសំណង់បានយកកង់បីដឹកទៅមន្ទីពេទ្យបង្អែកដីថ្មីក៏ស្លាប់តែម្តង
មូលហេតុ ជនរងគ្រោៈតែងតែផឹកស្រាជាប្រចាំ (វិបត្តិក្នុងគ្រួសារ )
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram