លោក ព្រំ សាន្ដ ត្រូវបានតុលាការកោះហៅតាមបណ្ដឹងរបស់ឧត្តមសេនីយ៍ម្នាក់ពីបទបរិហាកេរ្ដិ៍ តែត្រូវអនុញ្ញាតឲ្យត្រឡប់មកវិញក្រោយបញ្ចប់ការសួរនាំ

(ភ្នំពេញ)៖ លោក ព្រំ សាន្ដ ដែលត្រូវបានគេស្គាល់ថា ជាអ្នកសារព័ត៌មានម្នាក់នោះ ត្រូវបានលោក ចែ សុង ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះឲ្យចូលខ្លួនក្នុងសវនាការនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ តាមបណ្ដឹងរបស់លោកឧត្តមសេនីយ៍ទោ ហេង សារឿន អនុប្រធាននាយកដ្ឋានវិទ្យាសាស្ដ្រ និងបច្ចេកទេស នៃក្រសួងមហាផ្ទៃ។


លោក ព្រំ សាន្ដ បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ហេង សារឿន បានប្ដឹងលោកពីបទ «បរិហាកេរ្ដិ៍ជាសាធារណៈតាមប្រព័ន្ធសារព័ត៌មាន» ដែលឧត្តមសេនីយ៍រូបនេះ បានចោទប្រកាន់ថា បានប្រព្រឹត្តនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។
ក្នុងសវនាការមួយរសៀលនេះ លោកស្រី សាយ ស្រីល័ក្ខណ៍ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ក្រោយបញ្ចប់ការសួរនាំ បានអនុញ្ញាតឲ្យលោកត្រឡប់ទៅផ្ទះវិញ។ លោបានបញ្ជាក់ថា ក្នុងសវនាការនោះ លោកបាននិយាយថា លោកមិនបានប្រព្រឹត្ត ឬបរិហាកេរ្ដិ៍ ឧត្តមសេនីយ៍ទោ ហេង សារឿន ដូចការចោទប្រកាន់ក្នុងពាក្យបណ្ដឹងនោះទេ លោកគ្រាន់តែសរសេរព័ត៌មានតាមអ្វីដែលកើតឡើងប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram