ថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា នាំយកថវិកាបរិច្ចាគចំនួន ៣០ ១០០ដុល្លារជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ ARDB

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំង ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល, ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធ និងសមាជិក ដែលជាតំណាងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមបរិច្ចាកថវិកាចំនួន ៣០ ១០០ ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។


សូមជម្រាបថា រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងការប្រើប្រាស់សេវាកម្មធនាគារនេះ ដើម្បីប្រមូលវិភាគទានសប្បុរសធម៌ពីសាធារណជន នឹងផ្តល់លក្ខណៈងាយស្រួលដល់សាធារណជន ក្នុងការចូលរួមបរិច្ចាគវិភាគទាន ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធានានិរន្តរភាពសេវាកម្មរបស់មន្ទីរពេទ្យ ក្នុងការលើកកម្ពស់សុខុមាលភាពដល់មាតា ទារក និងកុមារ ដែលជាមូលដ្ឋានគ្រឹះសំខាន់ក្នុងការកសាងកម្លាំងពលកម្ម ប្រកបដោយចីរភាពស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាល។
គូសបញ្ជាក់ថា សាធារណជនដែលមានបំណងចូលរួមបរិច្ចាគវិភាគទានជូនមូលនិធិគន្ធបុប្ផាកម្ពុជា សូមផ្ទេរ ឬដាក់ប្រាក់ចូលគណនីមូលនិធិគន្ឋបុប្ផាកម្ពុជា ដែលមានឈ្មោះ និងលេខគណនី នៅធនាគារ ARDB ដូចខាងក្រោម៖

  • ឈ្មោះគណនី Cambodia Kantha Bopha Foundation * លេខគណនីជាប្រាក់រៀល៖ ១០២០០០០៣៧០ * លេខគណនីជាប្រាក់ដុល្លារអាមេរិក៖ ២០២០០០២៩៣១៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram