រថយន្តTUNDRA ពាក់ស្លាកលេខ ខ.ម (04.2-1922) មួយគ្រឿង បើកល្បឿនផ្តាច់ព្រលឹង ធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៤នាក់ នៅស្រុកស្នួល !!!

ខេត្តក្រចេះ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះនៅចំនុចភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល ។

រថយន្តបង្កហេតុដោយខ្លួនឯងនេះមានម៉ាក TUNDRA ពាក់ស្លាកលេខ ខេមរភូមិន្ទ 04.2-1922 ក្នុងទិសដៅ ពី(ស្នួល-ក្រចេះ) បើកបរដោយជនរងគ្រោះឈ្មោះ សុខ វាសនា អាយុ៣៣ឆ្នាំ មានទីលំនៅសង្កាត់រការ កណ្តាល ក្រុងក្រចេះ បានស្លាប់បាត់បង់ជីវិត។
ជាមួយនិងករណីបើករថយន្តក្រឡាប់ធ្លាក់ផ្លូវនេះ ក៏ត្រូវបាននគរបាលសន្និដ្ឋានថា មូលហេតុបណ្តាលមកពីការបើកបរស្ថិតក្នុងស្ថានភាពស្រវឹង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram