ប្ដីបា..ញ់សម្លា.ប់ប្រពន្ធ ព្រោះភ្លើងប្រច័ណ្ឌ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
(ភ្នំពេញ)៖ បុរសម្នាក់បាន បានយកកាំភ្លើងបា..ញ់ប្រហារប្រពន្ធ បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅលេីបន្ទប់ផ្ទះមួយកន្លែង នៅច្រកដឿងហែម ទល់មុខ ស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច ភូមិទួលរកា ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង០៣រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ។
សេចក្ដីរាយការណ៍ជំហ៊ានដំបូង បានឲ្យដឹងថា មូលហេតុនៃអំពើបាញ់ប្រហារពីសំណាក់បុរសជាប្ដីទៅលើប្រពន្ធនេះ ត្រូវបានគេអះអាងថា ដោយសារតែឥទ្ធិពលភ្លើងប្រច័ណ្ឌ (សង្ស័យទាក់ទងជាមួយជនជាតិចិន ។ យ៉ាងណាក៏ដោយ ក្រោយធ្វើសកម្មភាពខ្មាន់កាំភ្លើងក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងនាំទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផងដែរ។ ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ឈ្មោះ ជា អូន មុខរបរ អ្នករកស៊ី ខណៈជនរងគ្រោះជាប្រពន្ធឈ្មោះ នូ សុខនីតា ធ្វេីការនៅ ណាហ្គា ។

សូមបញ្ជាក់ថា មុនកេីតហេតុបុរសជាប្ដីបានបង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានឈ្មោះថា “ជា អូន សន្តិភាព” ដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា “ខ្ញុំសុំទោសម៉ាក់ប៉ាសងខាងកូនមិនចង់ធ្វើអញ្ចឹងទេ ព្រោះតែក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបានហើយប្រពន្ធខ្ញុំគេមិនផ្ដល់ឱកាសឲ្យខ្ញុំទេខ្ញុំខំព្យាយាមខ្លាំងណាស់កន្លងមក
ខ្ញុំប្រាប់ហើយថាកុំឱ្យកុហកខ្ញុំ បំពាន ខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់មិនចង់ឱ្យអ្នកណាបានប្រពន្ធខ្ញុំទេ កូនសុំទោសម៉ាក់ប៉ាខ្ញុំពិបាកធ្វើចិត្តខ្លាំងណាស់ ខ្ញុំមិនចង់បែកពីប្រពន្ធខ្ញុំទេសូមម៉ាកប៉ាជួយដាក់ខ្ញុំនិងប្រពន្ធរបស់ខ្ញុំជាមួយគ្នាអស់មួយជីវិត កូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ជួយមើលកូនខ្ញុំផង ទ្រព្យដែលខ្ញុំមាននិងប្រពន្ធខ្ញុំដល់ឱ្យនិងថែរក្សាកូនខ្ញុំផង កូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបាន ។
បើតាមសេចក្តីរាយការណ៍ ក្រោយបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនហើយ ជនសង្ស័យមានបំណងបាញ់សម្លាប់ខ្លួនឯង ប៉ុន្តែគ្រាប់មិនផ្ទុះ ៕




