ស្លា..ប់បាត់.បង់ជីវិតចំនួន៤នាក់ដែរ នៅក្នុងចំណោមជនរងគ្រោះសរុប៧នាក់ ខណ:ដែលពួកគេកំពុងនាំគ្នាដើរបណ្តើរម៉ូតូ ស្រាប់តែមានរថយន្តបានបោះពួយមកបុកចំពីក្រោយទាំងកម្រោល….

ស្លា .ប់..បាត់.បង់.ជីវិតចំនួន៤នាក់ដែរ នៅក្នុងចំណោមជនរងគ្រោះសរុប៧នាក់ ខណ:ដែលពួកគេកំពុងនាំគ្នាដើរបណ្តើរម៉ូតូ ស្រាប់តែមានរថយន្តបានបោះពួយមកបុកចំពីក្រោយទាំងកម្រោល ដោយមិនដឹងខ្លួនតែម្តង។ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៨ នឹង៤០នាទី យប់ នៅលើកំណាត់ផ្លូវជាតិ លេខ ៥៧B ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៣១ និង ៣២ ស្ថិតក្នុងក្រុមទី៥ ភូមិទួលទិល ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង រវាងរថយន្ត និង ម៉ូតូ រួមនិង អ្នកថ្មេីរជេីង ។តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះគឺបង្កឡើងដោយរថយន្តម៉ាក isuzu ព៌ណទឹកប្រាក់ពាក់ស្លាកលេខ ព្រះវិហារ 2A-0193ព្រះ បើកបរពីកើតទៅលិច ដោយល្បឿនលឿន ហើយបានបុកពីក្រោយជាមួយនឹងម៉ូតូអត់ស្គាល់ម៉ាកពាក់ស្លាកលេខ សៀមរាប 1I-9342 ដែលម្ចាស់កំពុងបណ្តើរ ព្រមជាមួយនិងអ្នកថ្មើរជើងមួយក្រុម (បណ្ដាលឲ្យស្លាប់មួយនាក់ស្រី)របួសធ្ងន់ចំនួន ៦ នាក់ ស្រី ៤ នាក់ ។លោក អធិការ វេ គឹមចត់ បានលើកឡើងថា ភ្លាមៗនោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ទៅហើយ ព្រោះនៅពេលបុកនោះ គឺរថយន្តបើកលឿន ហើយពេលដែលបុកនោះបណ្តាលអោយម៉ូតូធ្លាក់ចេញពីផ្លូវ ព្រមទាំងបានឆេះខ្ទេចតែម្តង ដោយឡែកនារីម្នាក់បាន.ស្លា…ប់.ភ្លា.មៗនៅនឹងកន្លែង។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram